ការពិត​គួរ​ឲ្យ​ចាប់អារម្មណ៍៩ចំណុច​ពេល​មាន​ផ្ទៃពោះ តែ​គ្មាន​នរណាម្នាក់​ប្រាប់​អ្នក​ឡើយ

0
1

ការ​មាន​ផ្ទៃពោះ ជា​ពេ​វេលា​ដ៏​អស្ចារ្យ​បំផុត​នៅក្នុង​ឆាកជីវិត​របស់​មនុស្ស​ស្រី​គ្រប់រូប ដែលប្រុសៗមិនអាច​យល់​ពី​អារម្មណ៍​មួយ​នេះឡើយ។ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា រយៈពេល៩ខែ​នេះ មាន​អ្វីខ្លះ​កើតឡើង? តាមពិត​មានរឿង​រ៉ាវ​គួរ​ឲ្យ​ចាប់អារម្មណ៍​រាប់មិនអស់​អំពី​ការ​មាន​ផ្ទៃពោះ តែ​ប្រហែលជា​គ្មាន​នរណាម្នាក់​ធ្លាប់​ប្រាប់​អ្នក​ឲ្យ​បានដឹង​ឡើយ។

Image result for pregnant

១.នៅពេល​មាន​ផ្ទៃពោះ​ប្រហែលជា ៤ខែ ទារក​ចាប់ផ្តើម​ចេះ​នោម ហើយ​ទឹកនោម​អាចមាន​រហូតដល់​មួយ​លីត្រ​ក្នុង​មួយថ្ងៃ។

២.ស្បូន​របស់​មនុស្ស​ស្រី​មាន​ទំហំ​ប៉ុន​ផ្លែ​ប៉េ​ស​ប៉ុណ្ណោះ តែ​នៅពេល​មាន​ផ្ទៃពោះ​វា​អាច​លាតសន្ធឹង​ធំ​ប៉ុន​ផ្លែ​ឪឡឹក។ មានន័យថា​ទំហំ​កើនឡើង​ប្រហែលជា ៥០០ដង​នៃ​ទំហំ​ដើម ។

៣.ទារក​អាច​ចេះ​ធ្វើ​កាយវិការ​មួយចំនួន​ដូចជា បៀម​មេដៃ កាន់​ដៃ លើកដៃ​ចុះឡើង… ដែល​អាច​មើលឃើញ​តាមរយៈ​អ៊ុ​ល​ត្រា​សោ​ន។

៤.នៅ​សប្តាហ៍​ទី ៩ដល់១២ ម្រាមដៃ​ទាំងអស់​របស់​ទារក​ចាប់ផ្តើម​មាន​ក្រ​យ៉ៅ។

៦.ចុងបញ្ចប់​នៃ​ការ​មាន​ផ្ទៃពោះ សុខ​អាច​ផលិត​បរិមាណ​អ័រម៉ូន estrogen លើសលប់ ដែល​ស្ត្រី​មិនមាន​ផ្ទៃពោះ​ផលិត​ក្នុង​រយៈពេល៣ឆ្នាំ។

៧.ទារក​ចេះ​យំ​តាំងពី​នៅក្នុង​ស្បូន ប៉ុន្តែ​ដោយសារ​សារធាតុ​រាវ​នៅ​ជុំវិញ​អ្នក​មិនអាច​ស្តាប់ឮ​ឡើយ។

៨.ស្ត្រី​មាន​ផ្ទៃពោះ មាន​អុកស៊ីសែន​តិច​នៅក្នុង​ឈាម ដែលជា​មូលហេតុ​ធ្វើ​ឲ្យ​ពួកគេ​មាន​បញ្ហា​ភ្លេចភ្លាំង។

៩.ទារក​ម្នាក់​ក្នុងចំណោម ២០០០នាក់ កើតមក​មាន​ធ្មេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here