តើអ្នកដែលចាប់អារម្មណ៍លើគ្រាប់ប៉េងប៉ោះដែរឬទេ? ចាប់តាំងពីចេះញ៉ាំមកគ្រប់គ្នាប្រហែលជាមិនដឹងថា គ្រាប់ប៉េងប៉ោះផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពយ៉ាងណានោះទេ។ ដូច្នេហ ថ្ងៃនេះ BabyAndMom និងធ្វើការបង្ហាញពីគុណសម្បត្តិដ៏អស្ចារ្យនៃគ្រាប់ប៉េងប៉ោះដូខាងក្រោម៖
កាត់បន្ថយកូលេស្តេរ៉ុល
គ្រាប់ប៉េងប៉ោះមានជាតិសរសៃខ្ពស់ និងសម្បូរទៅដោយជាតិ niacin (វីតាមីន B3) ដែលអាចកាត់បន្ថយកូលេស្តេរ៉ុលក្នុងខ្លួនបាន។
ទប់ស្តាត់ជំងឺបេះដូង
វីតាមីន B6 និងអាស៊ីត folate នៅក្នុងគ្រាប់ប៉េងប៉ោះអាចជួយផ្លាស់ប្តូរ homocysteine ទៅជាសារធាតុគ្មានប្រតិកម្ម ជួយទប់ស្តាត់សម្ពាធឈាមខ្ពស់ និងបន្ថយហានិភ័យនៃជំងឺគាំងបេះដូង ឬជំងឺដាច់សរសៃឈាមខួរក្បាល។
បន្ថយសម្ពាធឈាមខ្ពស់
អ្នកស្រាវជ្រាវជនជាតិអ៊ីស្រាអែលបានរកឃើញថា គ្រាប់ប៉េងប៉ោះអាចជួយកាត់បន្ថយសម្ពាធឈាមខ្ពស់ ដោយសារតែវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលគេហៅថា lycopene។
ទប់ស្តាត់ការបំផ្លាញកោសិកា
គ្រាប់ប៉េងប៉ោះមានផ្ទុកជាតិ lycopene ខ្ពស់ដែលអាចជួយការពារការបំផ្លាញកោសិកា។ សារធាតុប្រឆាំងអុកស៊ីតកម្មនេះ អាចផ្លាស់ប្តដូង ឬជំងឺដាច់សរសៃឈាមខយរក្បាល។
យោជន៍ចំពោះសុខភាពយូរទីជុំវិញរាងកាយ និងលុបបំបាត់រ៉ាឌីកាល់សេរី ដែលជារឿយៗបំផ្លាញកោសិកាដទៃទៀត។
ទប់ស្កាត់កំណកឈាម
គ្រាប់ប៉េងប៉ោះ ត្រូវបានហ៊ុំទ័ទ្ធទៅដោយសារធាតុចម្រុះដែលមានសារធាតុ lycopene អាចជួយការពារការកកឈាមផងដែរ។
ប្រឆាំងការរលាក
សារធាតុ lycopene នៅក្នុងគ្រាប់ប៉េងប៉ោះ ក៏មានសមត្ថភាពបំបាត់រ៉ាល់ឌីកាល់សេរី ដែលអាចជួយកាត់បន្ថយការរលាកយ៉ាងមានប្រសិទ្ធភាព។
ពង្រឹងប្រព័ន្ធភាពស៊ាំ
ប៉េងប៉ោះត្រូវបានគេកត់ត្រាថា មានសារធាតុផ្សំបង្កើនភាពស៊ាំ ដែលធ្វើការដើម្បីការពារជំងឺគ្រុនផ្តាសាយ និងជំងឺផ្តាសាយ ជាពិសេសចំពោះបុរស។
កែលម្អចក្ខុវិស័យ
ប៉េងប៉ោះ និងគ្រាប់របស់វាមានផ្ទុកកម្រិតវីតាមីន A ខ្ពស់ដែលអាចធ្វើឲ្យភ្នែកមានភាពប្រសើរឡើង៕