ក្នុងអំឡុងពេលឆ្លងទន្លេ ស្វាមីភាគច្រើនមានអារម្មណ៍ថា មិនអាចជួយអ្វីដល់ភរិយាបាននោះទេ ក្រៅពីនៅក្បែរឲ្យកម្លាំងចិត្ត។ ប៉ុន្តែប្រសិនបើអ្នក ដឹងរឿងត្រឹមត្រូវមួយចំនួនដែលត្រូវធ្វើ វាអាចកាត់បន្ថយភាពឈឺចាប់ភរិយារបស់អ្នកបានពេលឆ្លងទន្លេ។
១.ម៉ាស្សាមុខរបស់នាង ដើម្បីជួយបញ្ចេញភាពតឹង និងមានអារម្មណ៍ស្ងប់ស្ងាត។
២.រំលឹកឲ្យនាងទៅបន្ទប់ទឹកជាទៀងទាត់រាល់ម៉ោង ព្រោះថ្លោកនោមពេញមិនត្រឹមតែមិនស្រួលក្នុងខ្លួននោះទេ វាអាចបង្អាក់ដល់ការឆ្លងទន្លេថែមទៀត។
៣.ព្យាយាមស្អំទឹកកក នៅលើក និងមុខ របស់នាង។ សូម្បីតែលាងសម្អាតផ្ទៃមុខរបស់នាង ក៏អាចជួយឲ្យនាងមានអារម្មណ៍ល្អ នៅពេលជួបការលំបាកផងដែរ។
៤.លើកទឹកចិត្តឲ្យនាង ផឹកសារធាតុរាវ និងញ៉ាំអាហារដែលមានផាសុខភាព ដើម្បីសម្រាលទុក្ខលំបាក់ពេលឆ្លងទន្លេ។ ការញ៉ាំ និងផឹកសារធាតុរាវបានគ្រប់គ្រាន់ អាចជួយស្តារថាមពលឡើងវិញ ក្រោយពេលឆ្លងទន្លេរួច។
៥.ប្រសិនបើនាងឈឺខ្នង អ្នកត្រូវប្រើដៃឈ្លីស្រាលៗឲ្យបាន១៥នាទី វានឹងជួយបំបាត់ភាពឈឺចាប់ផងដែរ។
៦.ព្យាយាមឲ្យនាងងូតទឹកផ្កាឈូក ឬត្រាំទឹកក្នុងអាង ព្រោះវាអាចជួយបំបាត់ភាពឈឺចាប់បានគ្រប់ប្រភេទ។
៧.ប្រើបាយក្តៅ ឬឧបករណ៍ច្រកទឹកក្តៅ មកស្អំត្រង់ខ្នងផ្នែកខាងក្រោម ក៏ជាវិធីសាស្ត្រមួយក្នុងការបំបាត់ការឈឺចាប់ផងដែរ។
ប្រសិនបើអ្នកអនុវត្តវិធិសាស្ត្រដូចដែលបង្ហាញពីខាងលើនេះបាន ភរិយារបស់អ្នកច្បាស់ជាមានអារម្មណ៍មិនសូវឈឺចាប់ឡើយពេលឆ្លងទន្លេ៕