ចង់បានស្បែកសស្អាត មិនចាំបាច់ទាល់តែត្រូវលាបក្រែម ឬប្រើផលិតផលជំនួយឲ្យស្បែកស នោះទេ ប៉ុន្តែអ្នកអាចជំនួដោយការទទួលទានអាហារបែបធម្មជាតិវិញ ក៏អាចជួយឲ្យស្បែករបស់អ្នក សស្អាតបានដែរ។ ខាងក្រោមនេះ ជាអាហារធម្មជាតិ៤យ៉ាង អាចជួយឲ្យស្បែកស និងភ្លឺរលោងបែបធម្មជាតិ៖
ចេក៖ ផ្លែចេក ត្រូវបានគេចាត់ទុកជាផ្លែឈើ ដែលសម្បូរដោយវីតាមីន A, B និង E ដែលសារធាតុទាំងនេះ មានប្រសិទ្ធភាពក្នុងការជួយប្រឆាំងភាពចាស់៕
ប៉េងប៉ោះ៖ ការញ៉ាំប៉េងប៉ោះជាប្រចាំ មិនត្រឹមតែជួយការពារស្បែករបស់អ្នកពីពន្លឺព្រះអាទិត្យ កាត់បន្ថយបញ្ហាមុន និងទ្បើងខ្លាញ់នៅលើផ្ទៃមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយព្យាបាលស្បែកពីការរលាកទៀតផង។
ទឹកក្រូចឆ្មារ៖ ពិសាទឹកក្រូចឆ្មារ អាចជួយកាត់បន្ថយភាពចាស់ អាចម៍រុយ និងស្នាមជ្រួញបានយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះទៅទៀត វីតាមីន C និងអាស៊ីត ដែលមាននៅក្នុងក្រូចឆ្មារ អាចជួយឲ្យអ្នកទទួលបានស្បែកសស្រស់ថ្លា។
ផ្លែប៉ោម៖ ផ្លែឈើដែលមានប្រភពមកពីអ៊ឺរ៉ុបមួយប្រភេទនេះ សម្បូរដោយជាតិកូឡាជែន នៅពេលអ្នកបរិភោគជាទៀងទាត់ វាអាចជួយពន្យាភាពចាស់ រឹតបន្តឹងស្បែក និងធ្វើឲ្យស្បែកភ្លឺរលោងគួរឲ្យទាក់ទាញបំផុត៕