ហេតុអ្វីបានជាអ្នជំនាញហាមមិនឲ្យអ្នកយកដៃទៅប៉ះ ឬប៉ះពាល់តំបន់មួយចំនួននៅលើរាងកាយតិចតួចបំផុត? មនុស្សភាគច្រើននឹងមានការភ្ញាក់ផ្អើលប្រសិនបើដឹងមូលហេតុពិត។
១.ផ្ទៃមុខ
គ្រប់គ្នាប្រាដាកជាដឹងហើយថា ដៃជាអវយវៈដ៏សំខាន់ក្នុងការធ្វើសកម្មភាពផ្សេងៗនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ប៉ុន្តែដៃពោរពេញទៅដោយភាពកខ្វក់មើលមិនឃើញឡើយ ប្រសិនបើអ្នកមិនបានលាងសម្អាត ជាពិសេសបន្ទាប់ពីចេញពីបង្គន់។ ម្យ៉ាងវិញទៀតដៃក៏មានផ្ទុកជាតិប្រេងផងដែរ ប្រសិនបើអ្នកយកទៅប៉ះនៅលើផ្ទៃមុខ វានឹងជ្រាបចូលទៅក្នុងរន្ធរោមដែលធ្វើឲ្យកើតមុន។ ដូច្នេះដើម្បីរក្សាផ្ទៃមុខរបស់អ្នកឲ្យស្អាត និងមិនមានមុនសូមកុំប៉ះពាល់ផ្ទៃមុខឲ្យសោះ បើមិនបានលាងសម្អាតទេនោះ។
២.ភ្នែក
នៅពេលដែលអ្នកយកដៃប៉ះភ្នែកមិនត្រឹមតែបញ្ចូនមេរោគបាក់តេរីប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចមានគ្រោះថា្នក់ក្នុងការបញ្ចូនភាគល្អិតតូចៗដែលអាចធ្វើឲ្យរលាក និងរលាកកែវភ្នែក។
ប្រសិនបើអ្នកចង់ប៉ះពាល់ភ្នែក ត្រូវលាងសម្អាតដៃឲ្យបានស្អាតជាមុនសិន។ ម្យ៉ាងវិញទៀតសូមកាត់បន្ថយការប្រើដៃត្រដុសភ្នែក ព្រោះវាអាចបង្កឲ្យមានស្នាមជ្រួញ និងរង្វង់ភ្នែកខ្មៅ។ ប្រសិនបើភ្នែករបស់អ្នករមាស់ ត្រូវបន្តក់ថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។
៣.ត្រចៀក
កោសិកានៅក្នុងត្រចៀករបស់យើង គឺមានភាពផុតស្រួយ និងងាយរងគ្រោះខ្លាំងណាស់។ នោះហើយជាមូលហេតុដែលយើងមិនគួរព្យាយាមប្រើវត្ថុរឹងៗទៅរុកឆ្កឹះនោះទេ។
សូម្បីតែម្រាមដៃក៏អាចធ្វើឲ្យដាច់រលាត់បានដែរ ហើយវាងាយនឹងបង្កការឆ្លងមេរោគរហ័សបំផុត។ អាស្រ័យហេតុនេះ ប្រសិនបើអ្នកចង់សម្អាតត្រចៀក គួរតែសុំដំបូលន្មានពីក្រុមគ្រូពេទ្យឲ្យបានត្រឹមត្រូវ។
៤.ច្រមុះ
អ្នកណាខ្លះមានទម្លាប់ប្រើដៃកេះច្រមុះ? បើឈប់បានគួរតែឈប់ទៅ ព្រោះម្រាមដៃរបស់អ្នកអាចបញ្ចូនបាក់តេរីទៅក្នុងច្រមុះ និងអាចបង្កការឆ្លងមេរោគផ្សេងៗ ជាពិសសេសមេរោគផ្តាសាយ។
៥.មាត់
មាត់របស់មនុស្ស ជាមធ្យមមានបាក់តេរីចាប់ពី ៣៤ ទៅ៧២ប្រភេទផ្សេងគ្នា តែភាគច្រើនវាមិនបង្កគ្រោះថ្នាក់នោះទេ ហើយក៏មានប្រយោជន៍សម្រាប់សុខភាពមាត់ធ្មេញថែមទៀត។
ទោះជាយ៉ាងណា វានឹងមានហានិភ័យឆ្លងមេរោគកើតមានឡើង ប្រសិនបើអ្នកប្រើដៃលូកចូលទៅក្នុងមាត់ញឹកញាប់ពេក៕