ការងារផ្ទះ៥ចំណុចដែលអ្នកគិតថាធម្មតា តែវាអា​​ចបំផ្លាញ់សួតដោយមិនដឹងខ្លួន

0
1

សរីរាង្គដ៏សំខាន់ដែលមានមុខងារ ច្រោះកាបូនឌីអុកស៊ីតពីខ្យល់ដែលយើងដកដង្ហើម មុនពេលបញ្ចូនទៅសរសៃឈាម គឺសួតនេះហើយ។ បើសិនសួត ដំណើរការមិនល្អ ឬខូចមុខងារវិញនោះ ផ្លូវដង្ហើមនឹងរងទុក្ខធ្ងន់ ហើយអាចជួបគ្រោះថ្នាក់ដល់ជីវិតថែមទៀត។

បច្ចុប្បន្ននេះមានការផ្សព្វផ្សាយស្ទើរគ្រប់ទីកន្លែងបានព្រមាន អំពីផលអាក្រក់នៃផ្សែងបារីដែលបណ្តោលអោយខូចសួត។ តែទោះជាយ៉ាងណា មានរឿងមួយចំនួនទៀតដែលអ្នកធ្វើនៅក្នុងផ្ទះ ក៏អាចប៉ះពាល់ដល់សុខភាពសួត ដូចគ្នា។

ការសម្អាតគ្រឿងសង្ហារឹម

គ្រឿងសង្ហារឹម និងរូបចម្លាក់ដែលធ្វើពីឈើ សម្បូរទៅដោយធូលីដីដែលអាចបង្កអោយមានបញ្ហាអាឡែស៊ី ជំងឺផ្លូវដង្ហើម ហើយករណីធ្ងន់ធ្ងរអាចបណ្តោលអោយខូចសួត ប្រសិនបើអ្នកស្រូបចូលក្នុងខ្លួនច្រើន។

ការសម្អាតកម្រាលព្រំ

កម្រាលព្រំក្រាស់ៗ អាចជាកន្លែងផ្ទុកបាក់តេរី និងភាគល្អិតធូលីជាច្រើន ប្រសិនបើអ្នកមិនបានស្អាតជាទៀងទាត់ទេ អ្នកអាចនឹងមានហានិភ័យនៃជំងឺផ្លូវដង្ហើម និងខូចសួត។

ការជូតសម្អាតឥដ្ឋ

ផ្សតិដែលដុះលើជញ្ជាំង បន្ទប់ទឹក អាចបង្កឲ្យអាឡែកស៊ីផ្លូវដង្ហើម ដែលនាំឲ្យខូចមុខងារសួត និងជំងឺហឺត។

ការប្រើថ្នាំសម្លាប់សត្វល្អិត

ប្រសិនបើអ្នកប្រើថ្នាំសម្លាប់សត្វល្អិតជាញឹកញាប់ អ្នកនឹងជួយហានិភ័យនៃជំងឺសួតដោយខ្លួនឯង។ សារធាតុគីមីដែលមាននៅក្នុងថ្នាំសម្លាប់សត្វល្អិត អាចបំពុលអ្នកបាន។

ការប្រើទឹកលាងបង្គន់

ទឹកលាងចានបង្គន់មានផ្ទុក ក្លរីន ឬអាម៉ូញាក់ ដែលគេប្រើដើម្បីសម្អាតបន្ទប់ទឹក ឬឥតការ៉ូ ប៉ុន្តែវាអាចបង្កអោយប៉ះពាល់ដល់កោសិកាសួត ហើយអាចបង្កឲ្យមានជំងឺហឺត។

អាស្រ័យនេះហេតុ មុនពេលធ្វើសកម្មភាពទាំងនេះ អ្នកគួរតែប្រើម៉ាសបិទច្រមុះ នឹងមាត់អោយជិត ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here