បើមាន១០សញ្ញានេះ ប្រយ័ត្នជំងឺមហារីកអោយមែនទែន

0
1

ជំងឺមហារីក អាចព្យាបាលជាសះស្បើយបាន ប្រសិនបើវាទើបតែចាប់ផ្តើមវិវត្តដំបូង។ ប៉ុន្តែ អ្នកជំងឺភាគច្រើនទាល់តែជំងឺវិត្តឈានដល់ដំណាក់កាលធ្ងន់ធ្ងរ ទើបរត់រកគ្រូពេទ្យឲ្យជួយ។

នេះហើយជាមូលហេតុ ដែលធ្វើឲ្យអ្នកជំងឺជាច្រើនពិបាកក្នុងការព្យាបាល ឬព្យាបាលមិនជា។ យកល្អ អ្នកគួរតែស្វែងយល់ពីរោគសញ្ញាដំបូងឲ្យបានច្បាស់ ទើបអាចការពារខ្លួនអោយរួចផុតពីគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិតបាន។

ខាងក្រោមនេះជារោគសញ្ញាដំបូងទាំង១០ចំណុចនៃជំងឺមហារីក ដែលគ្រប់គ្នាគួរប្រុងប្រយ័ត្ន៖

  • រមាស់ស្បែករហូត
  • ទឹកនោមមានការផ្លាស់ប្តូរពណ៌
  • ប្តូរសំលេង
  • របួសមិនងាយជាសះស្បើយ
  • ក្អកជាប់រហូត
  • ហូរឈាមដោយមិនដឹងមូលហេតុ
  • កើតដុំសៗនៅក្នុងមាត់ ឬនៅលើអណ្តោត
  • ដុំពកនៅក្រោមស្បែក
  • ផ្លាស់ប្តូរការបន្ទោរបង់ច្រើនជាង ២ថ្ងៃ
  • បាត់បង់ចំណង់អាហារ ឬបញ្ហាការលេប

ប្រសិនបើអ្នកសង្កេតឃើញរោគសញ្ញាដូចដែលបានបង្ហាពីខាងលើនេះ គួរតែប្រញាប់ទៅជួបគ្រូពេទ្យភ្លាម ព្រោះឱកាសនៃព្យាបាលអោយជាសះស្បើយទាំងស្រុងមានភាគរយច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here