អ្នកជំនាញជាច្រើនបានណែនាំថា ការគេងមិនត្រឹមត្រូវអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពរបស់ស្ត្រីមានផ្ទៃពោះ ជាពិសេសប្រសិនបើពួកគេមានទម្លាប់គេងផ្អៀងទៅស្តាំរហូត។
ទោះបីជាមនុស្សស្រីមួយចំនួនមិនអាចគ្រប់គ្រគ្រងទីតាំងនៃការគេងរបស់ខ្លួនឯងក៏ពិតមែន ប៉ុន្តែអ្នកជំនាញបានផ្តល់ដំបូលន្មានអោយស្ត្រីមានផ្ទៃពោះគួរជៀសវាងការគេងផ្អៀងទៅខាងស្តាំ។ ព្រោះវាអាចកាត់បន្ថយចរាចរណ៍ឈាមទៅកាន់ទារក ប៉ះពាល់ដល់សុក និងកាត់បន្ថយកម្រិតលំហូរនៃសារធាតិចិញ្ចឹមរបស់ទារក។ លើសពីនេះស្ត្រីមានផ្ទៃពោះអាចឡើងទម្ងន់ខ្លាំងជាងធម្មតា ហើយការគេងបែបនេះយូរទៅនឹងមានសម្ពាធដល់ថ្លើមថែមទៀត។ ដូចគ្នានេះផងដែរ ស្ត្រីអាចប្រឈមនឹងបញ្ហារលូតកូន ជាពិសេសនៅក្នុងត្រីមាសចុងក្រោយនៃការមានផ្ទៃពោះ។
ក្រៅពីស្ត្រីមានផ្ទៃពោះ សូម្បីតែមនុស្សទូទៅក៏គួរតែជៀសវាងការគេងបែបនេះដែរ ព្រោះវាអាចបង្កើនហានិភ័យក្រហាយទ្រូង ស្ពឹកដៃជើងនៅពេលក្រោកឡើង ចាល់ជាតិអាស៊ីតក្នុងក្រពះ មានផលអាក្រក់ដល់បំពង់អាហារ និងធ្វើឲ្យប្រភេទនៃជំងឺមហារីកមួយចំនួនវិវត្តឡើងផងដែរ៕