សរីរាង្គ៣ផ្នែកនៅក្នុងរាងកាយជ្រូក បើអាចគួរកាត់បន្ថយខ្លះទៅ

0
1

អ្នកជំនាញផ្នែកអាហាររូបត្ថម្ភជាច្រើនបានផ្តល់អនុសាសន៍ថា អ្នកគួរតែប្រុងប្រយ័ត្ន ចំពោះការបទទួលទាន ថ្លើម សួត ខួរជ្រូក។ ព្រោះសរីរាង្គទាំង ៣ផ្នែកនេះ សម្បូរទៅដោយសារធាតុពុល និងមេរោគច្រើនបំផុត ដែលធ្វើឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ។

ខាងក្រោមនេះ គឺជាហេតុផលដែលអ្នកគួរតែធ្វើស្វែងយល់ឲ្យបានច្បាស់ អំពីគុណវិបត្តិនៃការទួលទានសរីរាង្គមួយចំនួននៃសត្វជ្រូក៖

ខួរ
ដោយសារតែខួរជ្រូក មានផ្ទុកជាតិកាល់ស្យូម ផូស្វ័រ ជាតិដែក និងសមាសធាតុមួយចំនួនផ្សេងទៀត ធ្វើឲ្យវាក្លាយជាអាហារដ៏មានជីវជាតិ។ ជាធម្មតា ក្នុងខួរក្បាលជ្រូកទម្ងន់ ១០០ក្រាម មានផ្ទុកកូឡេស្តេរ៉ុល ៣០០០មីលីក្រាម។ គ្រាន់តែអ្នកបរិភោគខួរជ្រូកមួយដង យ៉ាងហោចណាស់ ១០ថ្ងៃ ទើបរំលាយសារធាតុកូឡេស្តេរ៉ុលអស់។

ថ្លើម
ថ្លើមជ្រូក គឺជាផ្នែកមួយដែលសម្បូរទៅដោយសារធាតុកូឡេស្តេរ៉ុល និងលោហ:(ដូចជាស័ង្កសី ទង់ដែង…)។ មនុស្សម្នាក់អាចទទួលកូឡេស្តេរ៉ុលត្រឹមតែ ៣០០មីលីក្រាម ប៉ុណ្ណោះក្នុងមួយថ្ងៃ ប៉ុន្តែប្រសិនបើអ្នកបរិភោគថ្លើម ១០០ក្រាម ខ្លួនអ្នកនឹងបន្ថែមជាតិកូឡេស្តេរ៉ុលកើនដល់ ៤០០មីលីក្រាម។

អ្នកគួរចាំថា ជាតិពុលនៅក្នុងអាហារទាំងឡាយដែលសត្វជ្រូកបានស៊ី ត្រូវធ្លាក់បន្ទុកលើថ្លើម ដើម្បីបន្សាប។ តែបើការបន្សាបនេះមិនបានល្អ ជាតិពុលនឹងផ្ទុកក្នុងថ្លើមកាន់តែច្រើន រួមទាំងសារធាតុលោហ:ដែលមាននៅក្នុងចំណីសត្វក៏កើនឡើងដែរ។ ហេតុនេះអ្នកគួរតែពិចារណាឡើងវិញចំពោះការរិភោគសាច់ជ្រូក និងថ្លើម ឲ្យមានកំណត់ ដើម្បីបង្ការគ្រោះថ្នាក់ដល់សុខភាព។

សួត
សួត គឺជាសរីរាង្គដែលប្រមូលផ្តុំជាតិពុលច្រើនជាងគេ នៅក្នុងរាងកាយរបស់សត្វជ្រូក។ ដោយសារតែសួតមានតួនាទីទទួលខុសត្រូវលើផ្លូវដង្ហើម ទើបវាក្លាយជាកន្លែងផ្ទុកធូលីដីដ៏ច្រើន។ ក្រៅពីនេះ ជ្រូកមានទម្លាប់ស្និតស្នាលជាមួយនឹងដី ឬផ្សែងកខ្វក់ដែលចូលក្នុងសួតរាល់ថ្ងៃ។ ដូច្នេះប្រសិនបើអ្នកបរិភោគសួតជ្រូកច្រើនពេក ច្បាស់បង្កឲ្យមានគ្រោះថ្នាក់ដល់រាងកាយជាមិនខាន។

យោងតាមលទ្ធផលនៃការធ្វើតេស្តបានបង្ហាញថា នៅក្នុងសួតជ្រូកសម្បូរទៅដោយបរិមាណពុល សារធាតុខ្លាញ់ និងសមាសភាគសូតលាសនៅក្នុងចំណីសត្វ ចំនួន ៦០% នៃតួខ្លួនជ្រូកទាំងអស់។ ការទទួលទានសួតជ្រូក បើមិនស្អាត ឬចម្អិនឲ្យត្រឹមត្រូវទេ អ្នកអាចនឹងពុល។

ជាមួយគ្នានេះផងដែរ វីរុស និងបាក់តេរី ជាច្រើនត្រូវបានផ្ទុកនៅក្នុងសួត។ ក៏ព្រោះតែសត្វជ្រូកដេកដង្ហើមនៅក្បែរដី ដែលជាឱកាសល្អសម្រាប់ពពួកប៉ារ៉ាស៊ីត បាក់តេរី និងមេរោគជាច្រើនចូលទៅក្នុងសួតយ៉ាងងាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here