ប្រយ័ត្ន! សញ្ញាដាស់តឿនថាអ្នកជិតគាំងបេះដូងហើយ

0
1

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជំងឺគាំងបេះដូង បានក្លាយទៅជាឃាតករលេខមួយ នៅក្នុងបញ្ជីជំងឺដែលអាចឆក់យកជីវិតមនុស្សភ្លាមៗ។ ភាគច្រើននៃការកើតជំងឺគាំងបេះដូង នេះ បណ្តោលមកពីភាពតានតឹង របបអាហារគ្មានផាសុខភាព និងទម្លាប់រស់នៅមិនល្អជាដើម។

ក៏ប៉ុន្តែ ដើម្បីរចៀសវាងគ្រោះថ្នាក់ដល់ជីវិត អ្នកគួរតែស្វែងយល់ពីរោគសញ្ញាព្រមានមួយចំនួន ដូចខាងក្រោម៖

ពិបាកដកដង្ហើម
ប្រសិនបើសួតទទួលបានអុកស៊ីសែនគ្រប់គ្រាន់ បេះដូងក៏បានទទួលឈាមឆ្លងកាត់គ្រប់គ្រាន់ដូចគ្នា។ នេះមានន័យថា ប្រព័ន្ធដំណើរការទាំងពីរជាប់ទាក់ទងនឹងគ្នា ប៉ុន្តែបើសួតមានបញ្ហា បេះដូងក៏មានបញ្ហាដែរ។ ដូច្នេះ បើអ្នកធ្លាប់កើតមានបញ្ហាពិបាកដកដង្ហើមញឹកញាប់ អ្នកគួរតែទៅជួបជាមួយនឹងគ្រូពេទ្យភ្លាម ព្រោះវាជាសញ្ញាបញ្ជាក់ថា បេះដូងរបស់អ្នកជិតរងការវាយប្រហារហើយ។

តឹងណែនដើមទ្រូង
មនុស្សមួយចំនួនមិនអើពើនឹងចំណុចមួយនេះឡើយ ដោយសារតែពួកគេគិតថា ជារឿងធម្មតា ឬគ្មានអ្វីធំដុំនោះឡើយ ប៉ុន្តែវាអាចមិនធម្មតាក្នុងករណីណាមូយ។ សម្ពាធដើមទ្រូង គឺជាសញ្ញាយ៉ាងច្បាស់ថា ពួកគេនឹងគាំងបេះដូងក្នុងពេលខាងមុខ។ លើកក្រោយ ប្រសិនបើអ្នកមានអារម្មណ៍ថា តឹងណែនដូចមានអ្វីមកសង្កត់ពីលើដើមទ្រូង សូមទៅពិនិត្យរកបញ្ហាភ្លាម។

វិលមុខ និងបែកញើសត្រជាក់
អាការ:បែកញីសត្រជាក់ចុងដៃចុងជើង ហើយវិលមុខ ដោយសារតែឈាមរត់មិនបានល្អ។ ជាពិសេសការលំហូរឈាមដែលត្រូវចែកចាយទៅកាន់ខួរក្បាល ត្រូវបានរាំងស្ទះ។ ចំណុចនេះបង្ហាញឲ្យឃើញថា បេះដូងរបស់អ្នកកំពុងតែដំណើរការខុសប្រក្រតីហើយ។

អស់កម្លាំងញឹកញាប់
បើទោះបីជាអ្នកបានគេង ឬសម្រាកគ្រប់គ្រាន់ក៏ដោយ ប៉ុន្តែអ្នកនៅតែមានអារម្មណ៍អស់កម្លាំង និងវិលមុខទៀត បានន័យថា អ្នកកំពុងតែបាត់បង់លំហូរឈាមទៅកាន់បេះដូងហើយ។

ចូរចាំថា៖ ដើម្បីការពារការវាយប្រហារបេះដូង អ្នកត្រូវប្រុងប្រយ័ត្នចំពោះរោគសញ្ញាខាងលើនេះ ជាពិសេសត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here