វិធីជម្រះស្នាមអុជខ្មៅ អោយរលាយបាត់អស់ពីលើផ្ទៃមុខ​ក្នុងពេលដ៏ខ្លី

0
1

ស្នាមអុជខ្មៅ ដែលកើតមាននៅលើផ្ទៃមុខ ឬដងខ្លួន បង្កឡើងដោយសារតែភាពចាស់ជរា និងការប៉ះពាល់ពន្លឺព្រះអាទិត្យច្រើនពេក។ ជាពិសេសវានឹងរីករាលដាលកាន់តែអាក្រក់ទៅៗ ប្រសិនបើអ្នកមិនព្រមរកវិធីដោះស្រាយទេនោះ។

ទោះជាយ៉ាងណាក៏ដោយ បញ្ហាសម្រស់មួយនេះអាចដោះស្រាយបាន ដោយគ្រាន់តែអ្នកប្រើប្រាស់វិធីធម្មជាតិងាយៗប៉ុណ្ណោះ។

ធាតុផ្សំ៖

  • ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ
  • ទឹកដោះគោ ១ស្លាបព្រាកាហ្វេ
  • ម្សៅស្រូវសាឡី ២ស្លាបព្រាកាហ្វេ

របៀបអនុវត្ត៖
១. ចាប់ផ្តើមលាយធាតុផ្សំទាំងបញ្ចូលគ្នា អោយក្លាយជាល្បាយតែមួយ។
២. បន្ទាប់មកត្រូវលាងសម្អាតស្បែកឲ្យស្អាត រួចអនុវត្តល្បាយនៅលើផ្ទៃមុខអោយសព្វ។
៣.ទុកចោលរយៈពេលកន្លះម៉ោង មុនលាងជម្រះជាមួយនឹងទឹកក្តៅឧណ្ឌៗ។
៤.លទ្ធផលដែលល្អបំផុត គឺអនុវត្តល្បាយនេះនៅរៀងរាល់ពេលល្ងាច។

ចំណាំ៖ ដើម្បីការពារកុំអោយមានបញ្ហាស្នាមអុជខ្មៅ អ្នកមិនត្រូវនៅក្រោមពន្លឺថ្ងៃច្រើនជាងកន្លះម៉ោងឡើង ជាពិសេសពេលមានពន្លឺខ្លាំង។ ម្យ៉ាងវិញទៀត អ្នកត្រូវពាក់មួក ឆ័ត្រ ឬប្រើឡេការពារកម្តៅថ្ងៃគ្រប់ពេលដែលចេញក្រៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here