បញ្ហាសម្រស់មួយទៀត ដែលមនុស្សជាច្រើនៅក្នុងពិភពលោកមានការព្រួយបារម្ភខ្លាំងបំផុត គឺសក់។ មូលហេតុដ៏ធំអាចបង្កអោយជ្រុះសក់ គឺភាពតានតឹង ការប្រែប្រួលអ័រម៉ូន និងការផ្លាស់ប្តូរពណ៌សក់ញឹកញាប់ពេក។
តាមការសិក្សាមួយចំនួនក៏បានបង្ហាញដែរថា មានកត្តាផ្សេងទៀតដែលជះឥទ្ធិពលទៅលើបញ្ហាជ្រុះសក់ គឺការទទួលអាហារដែលកង្វះសារធាតុចិញ្ចឹម។ ប៉ុន្តែមិនមែនគ្មានវិធីដោះស្រាយនោះទេ ប្រសិនបើអ្នកប្រើប្រាស់រូបមន្តខាងក្រោមនេះ សក់នឹងឈប់ជ្រុះ ហើយប្រែជាដុះក្រាស់ដូចដើមវិញ។
ធាតុផ្សំ៖
- ចេកណាំវ៉ាទុំមួយកំណាត់
- ស៊ុតលឿង ១គ្រាប់
- ទឹកឃ្មុំសុទ្ធ ១ស្លាបព្រាបាយ
- ស្រាបៀរទឹកខ្មៅកន្លះពែង
របៀបអនុវត្ត៖
១. លាយគ្រឿងផ្សំទាំងអស់បញ្ចូលគ្នាអោយក្លាយជាល្បាយតែមួយ។
២. បន្ទាប់មកអនុវត្តនៅលើល្បែកក្បាល ឬកន្លែងដែលជ្រុះសក់ច្រើន។
៣. ទុកចោលរយ:ពេល ២ម៉ោង ទើបលាងសម្អាតចេញ។
ក្នុងពេលអនុវត្តប្រសិនបើអ្នកមានអារម្មណ៍ថាក្តៅតិចៗ បានន័យថាការព្យាបាលនេះកំពុងតែមានប្រសិទ្ធិភាព៕