តើអ្នកចង់បានកូនភ្លោះមែនទេ? តើអ្នកដឹងថាការពពោះកូនភ្លោះមានផលវិបាកយ៉ាងណាខ្លះ? វាមិនងាយស្រួលដូចអ្វីដែលមនុស្សមួយចំនួនបានគិតឡើយ ការមានផ្ទៃពោះកូនភ្លោះអាចធ្វើអោយស្ត្រី និងកូនត្រូវប្រឈមនឹងបញ្ហាជាច្រើន។ ខាងក្រោមនេះ ជាហានិភ័យនៃការពពោះកូនភ្លោះដែលអ្នកគួរតែស្វែងយល់៖
អ្នកម្តាយប្រឈមនឹងជំងឺសម្ពាធឈាមឡើងខ្ពស់
អ្នកម្តាយមានហានិភ័យកើតជំងឺទឹកនោមផ្អែម
អ្នកម្តាយអាចត្រូវឆ្លងកាត់ការវះកាត់ ពេលសម្រាល
ទារកកើតមានគ្រប់ខែ
ទារកសម្រាលមិនរួច
ទារកមិនគ្រប់គីឡូ
ទារកអាចជប់គ្នា
ទារកទទួលសារធាតុចិញ្ចឹមតាមទងសុខមិនបានគ្រប់គ្រាន់
ការលូតលាស់ទារកមានភាពយឺតយ៉ាវ
សូមបញ្ជាក់ផងដែរថា នៅសហរដ្ឋអាមេរិក ក្នុងចំណោមស្ត្រី១០០នាក់ យ៉ាងហោចណាស់មានស្ត្រីម្នាក់ដែរ ដែលផ្តល់ដំណើតកូនភ្លោះ ២ ឬក៏៣នាក់។ ដូច្នេះ ពួកគេទាំងនោះត្រូវបានអ្នកជំនាញពិនិត្យឃើញថា មានផលវិបាកចំពោះសុខភាពយ៉ាងខ្លាំង ហើយកូនក៏ត្រូវប្រឈមនឹងបញ្ហាធ្ងន់ធ្ងរដូចគ្នាដែរ៕