ដើម្បីទទួលបានសុខភាពល្អ រឿងដ៏សំខាន់ដែលអ្នកត្រូវធ្វើមុនគេ គឺគេងអោយបានគ្រប់គ្រាន់ យ៉ាងហាចណាស់ ៨ម៉ោង ក្នុងមួយថ្ងៃ។
មានបុរសម្នាក់ចង់ដកស្រង់បទពិសោធន៍ការគេងតិច ដោយក្នុងមួយយប់ត្រឹមតែ ៤ ទៅ ៥ម៉ោង និងក្នុងពេលថ្ងៃ ២០នាទី។
រយ:ពេលពីរថ្ងៃដំបូងគាត់លំបាក់ខ្លាំងណាស់ ព្រោះខ្វះថាមពលអនុវត្តការងារប្រចាំថ្ងៃ។ កង្វះថាមពលនេះបានធ្វើអោយគាត់មានប្រតិកម្មយឺត បាត់បង់ការចង់ចាំ កង្វះភាពច្នៃប្រឌិត និងឆាប់ខឹង។
នៅក្នុងរយ:ពេលត្រឹមតែបួនថ្ងៃប៉ុណ្ណោះ ខួរក្បាលរបស់គាត់បានអសកម្ម ហើយគាត់ធ្វើអ្វីមិនកើតនោះទេ។ នេះជាបទពិសោធន៍ដ៏អាក្រក់បំផុតដែលគាត់ធ្លាប់ជួបប្រទះនៅក្នុងជីវិត។
ហេតុនេះហើយអ្នកត្រូវចង់ចាំថា ការគេងពិតជាមានសារ:សំខាន់ខ្លាំងណាស់សម្រាប់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ ជាពិសេសត្រូវគេងអោយបានគ្រប់គ្រាន់ ពោលគឺ ៨ម៉ោង ក្នុងមួយថ្ងៃ៕