បញ្ហាស្បែកមុខស្តើង ឡើងក្រហមចេញសរសៃ អាចកើតមានដោយសារតែភាពតានតឹង អតុល្យភាពអ័រម៉ូន ការសេពគ្រឿងស្រវឹង ការទទួលទានជាតិកាហ្វេអ៊ីន ព្រមទាំងការត្រូវនឹងពន្លឺកាំរស្មី UV ជាដើម។ នេះមិនមែនជាបញ្ហាធម្មតានោះទេ ព្រោះការឡើងសរសៃក្រហមនៅលើផ្ទៃមុខ អាចធ្វើការអភិវឌ្ឍកាន់តែខ្លាំង និងក្លាយទៅជាបញ្ហាខុសភាពធ្ងន់ធ្ងរ បើមិនព្រមព្យាបាល។
ទោះជាយ៉ាងណាកុំភ័យបារម្ភខ្លាំងពេក បញ្ហាសម្រស់មួយនេះអាចព្យាបាលបាន ដោយប្រើប៉េងប៉ោះខ្ចី ព្រោះវាមានសមត្ថភាពជួយប្រយុទ្ធប្រឆាំងនឹងការកើតឡើងនៃមុខក្រហមឡើងសរសៃបានយ៉ាងពូកែ។
របៀបអនុវត្ត៖
១.យកប៉េងបោះខ្ចីមួយផ្លែហាន់ប៉េងប៉ោះជាបន្ទះៗ ហើយបិទនៅលើតំបន់ដែលរងនូវផលប៉ះពាល់។
២.លាងសម្អាតផ្ទៃមុខចេញ ក្រោយពីទុករយ:ពេល ៣នាទី។
៣.ប្រើក្រែមផ្តល់សំណើមដល់ស្បែក។
៤.សូមព្យាយាមអនុវត្តវិធីមួយនេះជាប្រចាំ ក្នុងរយ:ពេល ១០ថ្ងៃអ្នកនឹងឃើញលទ្ធផល៕