ស្ត្រីមានផ្ទៃពោះភាគច្រើនតែងតែមើលរំលងរោគសញ្ញាដែលកើតមានឡើងចំពោះខ្លួន ព្រោះយល់ថាវាធម្មតាសម្រាប់ការមានផ្ទៃពោះ។ ក៏ប៉ុន្តែអ្នកជំនាញបានធ្វើការព្រមានថា មានរោសញ្ញាមួយចំនួនស្ត្រីគួរតែយកចិត្តទុកដាក់ ហើយប្រញាប់ទៅពីគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ពុំដូច្នោះទេ កូនក្នុងផ្ទៃអាចជួបគ្រោះថ្នាក់។
មានការឈឺចាប់ខ្លាំងភ្លាមៗនៅក្នុងពោះ
ចលនាកូនមានការផ្លាស់ប្តូរ ពីខ្លាំងមកខ្សោយ ឬមិនកម្រើកសោះ
អ្នកម្តាយក្អួត ឬរាគរយៈពេល២៤ម៉ោង ឬច្រើនជាងនេះ
កែវភ្នែកចេញស្នាមអុជៗ ចេញសរសៃដូចផ្លែកបន្ទោល ឬព្រិសមើលមិនសូវច្បាស់
ហើមមុខ ដៃ ជើង កជើង ខ្លាំង ហើយកើតឡើងភ្លាមៗ
ហើមជុំវិញភ្នែក ជាពិសេសពេលក្រោកពីគេង
មានការឈឺចាប់នៅពេលនោម
សីតុណ្ហភាពលើសពី ៣៧,៧អង្សាសេ
ហូរឈាមតាមទ្វារមាសច្រើនខុសពីប្រក្រតី
ប្រសិនបើអ្នកកើតមានបញ្ហាទាំងប៉ុន្មានដូចដែរបានរៀបរាប់ខាងលើនេះ សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីរកវិធីដោះស្រាយជាបន្ទាន់ ពុំដូច្នោះទេអ្នកនឹងកូនអាចប្រឈមនឹងបញ្ហាធ្ងន់ធ្ងរជាពុំខាន៕