រូបមន្តប្រើសំបកស៊ុត ដើម្បីព្យាបាលផ្ទៃមុខឲ្យម៉ដ្ឋរលោង

0
1

អ្នកណាក៏បោះចោលសំបកស៊ុតដែរ នៅពេលចម្អិនជាអាហារម្តងៗ ព្រោះយល់ថាវាគ្មានតម្លៃអ្វីទៀតឡើយ។ ក៏ប៉ុន្តែ សំបកស៊ុតនៅមានគុណប្រយោជន៍មួយទៀតដែលគ្រប់គ្នាពុំធ្លាប់ដឹង គឺថែរក្សាស្បែកមុខឲ្យម៉ដ្ឋរលោង។

សំបកស៊ុតមួយគ្រាប់មានផ្ទុកជាតិកាល់ស្យូមចាប់ពី ៧៥០ ទៅ ៨០០ មីលីក្រាម ដែលអាចជួយជំរុញដល់ការលូតលាស់នៃកាសិកាថ្មី កាត់បន្ថយស្នាមជាំ និងធ្វើឲ្យស្បែកម៉ដ្ឋរលាង។ ជាពិសេសប្រើសិនបើសំបកស៊ុតត្រូវបានលាយបញ្ចូលជាមួយនឹងធាតុផ្សំធម្មជាតផ្សេងទៀត គឺកាន់តែមានប្រសិទ្ធភាព ហើយអាចរក្សាសំណើមដល់ស្បែកបានយ៉ាងល្អ។

ជំហ៊ានទី១៖ លាងសម្អាតសំបកស៊ុតជាមួយនឹងទឹកក្តៅ រួចហាលនៅក្រោមពន្លឺព្រះអាទិត្យឲ្យស្ងួតល្អ។ បន្ទាប់មកកិនឲ្យម៉ត់ក្លាយទៅជាម្សៅ។

ជំហ៊ានទី២៖ បន្ថែមទឹកក្រូឆ្មា ២-៣ ដំណក់ ទឹកឃ្មុំមួយស្លាបព្រាកាហ្វេ និងទឹកដោះគោជូរមួយស្លាព្រាកាហ្វេ លាយបញ្ចូលគ្នាឲ្យសព្វ។

ជំហ៊ានទី៣៖ លាងសម្អាតផ្ទៃមុខរបស់អ្នកឲ្យបានស្អាត រួចជូតផ្ទៃមុខឲ្យស្ងួតល្អ ប៉ុន្តែកុំត្រដុសខ្លាំងពេកនាំឲ្យស្បែករលាត់។

ជំហ៊ានទី៤៖ លាបល្បាយនេះនៅលើផ្ទៃមុខដោយអនុវត្តថ្នមៗ រួចទុកឲ្យល្បាយធ្វើសកម្មភាពរយ:ពេល ១៥ ទៅ ២០នាទី។ នៅពេលដែលស្ងួតហើយ ត្រូវលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។

ជំហ៊ានទី៥៖ លាងសម្អាតផ្ទៃមុខជាមួយនឹងទឹកត្រជាក់ម្តងទៀត ដើម្បីបង្រួមរន្ធញើសឡើងវិញ និងដាស់ស្បែកឲ្យមានភាពបត់បែន។

សូមអនុវត្តវិធីមួយនេះជាប្រចាំថ្ងៃ ស្បែកមុខរបស់អ្នកនឹងទន់ម៉ដ្ឋរលោង គ្មានជាំ ហើយក្មេងជាងវ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here