ដើមទ្រូងមូលក្លំ ហើយតឹងណែនគួរឲ្យខ្នាញ់ គឺជាបំណងប្រាថ្នារបស់ស្ត្រីគ្រប់រូប ក៏ប៉ុន្តែប្រាថ្នាមួយនេះមិនប្រាដកថា ពួកគេអាចទទួលបានពីធម្មជាតិដូចគ្នានោះទេ។ ព្រោះ រាងកាយមនុស្សយើងនឹងវិវត្តទៅជាចាស់បន្តិចម្តងៗ ដែលធ្វើឲ្យស្បែកបាត់បង់ភាពបត់បែន ហើយសុដន់ក៏ធ្លាក់យារដែរ។ លើសពីនេះ សូម្បីតែការមានផ្ទៃពោះ លើសទម្ងន់ ជក់បារី ក៏ជាកត្តារួមផ្សំដែលធ្វើឲ្យសុដន់បាត់បង់ភាពទាក់ទាញដែរ។
តែទោះជាយ៉ាងណា មានវិធីធម្មជាតិ ៣យ៉ាង ដែលអាចជួយកែខៃសុដន់មនុស្សស្រី ឲ្យប្រែក្លាយទៅជាតឹងណែនដូចបំណងវិញបាន។
ស៊ុតស
១.គោះស៊ុតសដាក់កូនចានមួយ រួចកូរស៊ុតសឲ្យឡើងពពុះ។
២.បន្ទាប់មកអនុវត្តនៅលើដើមទ្រូង ហើយទុកឲ្យស្ងួតរយ:ពេល ៣០នាទីមុនពេលលាងជម្រះចេញ។
ប្រេងអូលីវ
១.ចាក់ប្រេងអូលីវនៅលើបាតដៃ ហើយម៉ាស្សាដើមទ្រូងចំនួន ១៥នាទី។
២.ទុកចោលមួយយប់ ចាំលាងជម្រះចេញនៅពេលព្រឹកឡើងក៏បាន។
ទឹកកក
១.យកទឹកកកមួយដុំមកម៉ាស្សាលើដើមទ្រូង ដោយប្រើចលនាជារង្វង់។
២.ធ្វើការម៉ាស្សាប្រមាណជា ១នាទី ប៉ុន្តែមិនត្រូវប្រើពេលយូរជាងនេះទេ ព្រោះវាអាចបណ្តោលឲ្យស្ពឹក។
វិធីសាមញ្ញៗទាំង ៣យ៉ាងនេះ នឹងជួយទប់ស្កាត់ភាពចាស់ជរានៃស្បែក ហើយជួយឲ្យស្បែកដើមទ្រូងតឹងណែនឡើងវិញ។ អ្នកអាចអនុវត្តជាចប្រចាំក្នុងមួយសប្តាហ៍ម្តងគឺគ្រប់គ្រាន់ហើយ ប៉ុន្តែបើចង់ឆាប់បានផលមួយសប្តាហ៍អ្នកអាចអនុវត្ត៣ដង៕