ការសិក្សាជាច្រើនបានបង្ហាញថា ស្ត្រីអាចជួបផលលំបាកផ្នែកផ្លូវចិត្ត និងផ្លូវកាយខ្លាំង ទើបត្រូវការសម្រាកច្រើនជាងបុរសរហូតដល់ទៅ ៣ដង។ អ្នកជំនាញបានប៉ាន់ប្រមាណថា ស្ត្រីត្រូវការគេងច្រើន ដើម្បីតបស្នងទៅនឹងការមិនបានសម្រាកគ្រប់គ្រាន់។
តាមការពិសោធន៍បានបង្ហាញថា ស្ត្រីឆាប់មានអារម្មណ៍ឆេឆាវ កើតជំងឺធ្លាក់ទឹកចិត្ត និងតប់ប្រម៉ល់ច្រើននៅពេលព្រឹក។
ចំពោះស្ត្រីដែលប្រើប្រាស់ខួរក្បាលក្នុងការគិតច្រើន ពួកគេត្រូវការគេងយូរជាងបុរសដែលមិនសូវបានបញ្ចេញគំនិត។ នេះគឺជាតម្រូវការធម្មជាតិ ដើម្បីទាមទារថាមពលខួរក្បាលត្រឡប់មកវិញ ព្រមទាំងបំបាត់ចោលនូវរាល់ភាពស្មុគស្មាញទាំងឡាយ។
អ្នកវិទ្យាសាស្ត្របានរកឃើញទៀតថា ការគេងមិនបានគ្រប់គ្រាន់ ធ្វើឲ្យស្បែកឆាប់ចាស់មុនអាយុ បង្កើនហានិភ័យនៃជំងឺបេះដូង កកឈាម ជំងឺដាក់សរសៃឈាមខួរក្បាល និងវិបត្តិផ្លូវចិត្ត។
ហេតុនេះហើយរឿងសំខាន់បំផុតដែលអ្នកត្រូវតែចង់ចាំ គឺជាមធ្យមមនុស្សពេញវ័យត្រូវការគេងពី ៧-៩ ម៉ោងជារៀងរាល់ថ្ងៃ។ សូមព្យាយាមអនុវត្តក្នុងការទទួលទានដំណេកឲ្យបានត្រឹមត្រូវជារៀងរាល់ថ្ងៃ ដើម្បីសុខភាព៕