មិនបាច់ប្រើឡេទេ ក្រូចឆ្មារក៏អាចជួយឲ្យផ្ទៃមុខសបានដែរ

0
1

សុភាពនារីមួយចំនួនតែងតែមានការអាក់អន់ស្រពន់ចិត្តនឹងខ្លួនឯង នៅពេលដែលឃើញផ្ទៃមុខមានភាពខ្មៅស្រអាប់គ្មានភាពទាក់ទាញដូចគេ។ ដោយសារតែចង់បានស្បែកសស្អាតដូចបំណង មានអ្នកខ្លះខំចំណាយទាំងពេលវេលា និងប្រាក់ជាច្រើន ដើម្បីទិញផលិតផលថែសម្រស់ផ្សេងៗមកប្រើប្រាស់។

ប៉ុន្តែប្រសិនបើអ្នកមិនចង់ខាតពេល ហើយចំណាយប្រាក់ច្រើន សូមងាកមកប្រើក្រូចឆ្មារវិញ។ ក្រូចឆ្មារមិនត្រឹមតែជាឱសថសម្រាប់ព្យាបាលបញ្ហាសុខភាពទូទៅប៉ុណ្ណោះទេ វាថែមទាំងអាចព្យាបាលបញ្ហាសម្រស់យ៉ាងពូកែ។

ធាតុផ្សំ៖

  • ទឹកក្រូចឆ្មារ ១ស្លាបព្រាកាហ្វេ
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ប្រេងដូង ១ស្លាបព្រាកាហ្វេ

ររៀបអនុវត្ត៖

១.ចាប់ផ្តើមលាយធាតុផ្សំទាំងអស់ឲ្យរលាយចូលគ្នាសព្វល្អ។

២.បន្ទាប់មកអនុវត្តថ្នមៗ នៅលើផ្ទៃមុខរបស់អ្នក។

៣.ទុកចោលឲ្យល្បាយធម្មជាតិនេះធ្វើសកម្មភាពរយ:ពេល ២០នាទី ទើបលាងសម្អាតចេញជាមួយនឹងទឹកធម្មតា។

៤.ព្យាយាមអនុវត្តនៅពេលល្ងាច ក្នុងមួយសប្តាហ៍យ៉ាងហោចណាស់៣ដង។

ចំណាំ៖ ធាតុផ្សំដែលអ្នកយកមកផ្សំត្រូវតែគ្មានជាតិគីមី ហើយចំពោះអ្នកដែលមានបញ្ហាស្បែកអាឡែស៊ីគួរចៀសវាង ឬបន្ថយទឹកក្រូចឆ្មារពេលប្រើប្រាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here