រយ:ពេល ២០ឆ្នាំចុងក្រោយនេះ សមាមាត្រនៃអ្នកកើតជំងឺមហារីកមាត់ នៅក្នុងប្រទេស អង់គ្លេស បានកើនឡើងរហូតដល់ទៅ ៧១ភាគរយ។
ចំពោះអ្នកដែលប្រឈមនឹងហានិភ័ខ្ពស់ជាងគេ គឺអ្នកដែលមានទម្លាប់ជក់បារី អ្នកដែលចូលចិត្តទទួលទានគ្រឿងស្រវឹង កង្វះអនាម័យមាត់ធ្មេញ អ្នកដែលមិនបញ្ចូលផ្លែឈើក្នុងរបបអាហារ និងអ្នកដែលទទួលទានបន្លែសម្បូរជាតិគីមីច្រើន…។
ជំងឺមហារីកមាត់ ជាទូទៅអាចកើតមាននៅលើ បបូរមាត់ អណ្តោត អញ្ចាញ ឬក្រអូមាត់ ផ្នែកកណ្តោលនៃបំពងក និងសាច់បំពងកជាដើម។
អ្នកជំនាញនៃអង្កការ OCR ចក្រភពអង់គ្លេសមានប្រសាសន៍ថា «ជំងឺមហារីកមាត់ជាជំងឺដ៏គួរឲ្យបារម្ភ ហើយកាចសាហាវជាងជំងឺធម្មតាជាច្រើនទៀត។
ដូច្នេះរឿងសំខាន់ដែលអ្នកត្រូវធ្វើ គឺត្រូវបញ្ឈប់ទម្លាប់អាក្រក់ខាងលើ ហើយស្វែងយល់ពីសញ្ញាសម្គាល់សាមញ្ញនៃការវិវត្តជំងឺតាមដែលអាចធ្វើទៅបាន។
ប្រសិនបើអ្នកសម្គាល់ឃើញថា មានដំពក ឬឈឺចាប់ក្នុងមាត់ ឈឺអណ្តោតរយ:ពេលច្រើនថ្ងៃមានដុំសាច់នៅលើបបូរមាត់ ឬក្នុងមាត់ មានស្នាមផ្នូកក្រហម ឬសនៅក្នុងមាត់… ចាំបាច់ត្រូវជួបគ្រូពេទ្យភ្លាម៕