ប្រើរូបមន្តមួយនេះ ប្រហោងញើសធំៗប៉ុណ្ណោក៏បាត់ដែរ

0
1

ប្រហោងរន្ធញើសធំៗនៅលើផ្ទៃមុខ ភាគច្រើនកើតឡើងដោយសារតែស្បែកវិវត្តទៅរកភាពចាស់ ហើយមានខ្លាញ់ច្រើន។ បញ្ហាសម្រស់មួយនេះហើយ ធ្វើឲ្យសុភាពនារីទាំងឡាយបាត់បង់ទំនុកចិត្តលើខ្លួនឯង ថែមទាំងមានភាពអៀនខ្មាស់មិនចង់បង្ហាញមុខឲ្យអ្នកណាឃើញឡើយ។

ប៉ុន្តែប្រសិនបើអ្នកចង់ម្ចាត់សុបិន្តអាក្រក់មួយនេះ ម្សៅសូដា អាចជួយបាន។ ម្សៅមួយប្រភេទនេះមានសមត្ថភាពកម្ចាត់ជាតិខ្លាញ់នៅផ្ទៃមុខ ភាពកខ្វក់ កាត់បន្ថយការចេញមុន បង្រួមរន្ធញើស ហើយកែខៃស្បែកឲ្យមានពណ៌សម្បុរស្រស់ថ្លាឡើងវិញ។ ពិសេសជាងនេះទៀតនោះ វាអាចស្តារតុល្យភាព pH នៃស្បែកឡើងវិញ។

របៀអនុវត្ត៖

១.ដំបូងអ្នកត្រូវលាយម្សៅសូដា១ស្លាបព្រាកាហ្វេ ជាមួយនឹងទឹកក្តៅឧណ្ឌៗបន្តិច។

២.បន្ទាប់មកលាបនៅលើផ្ទៃមុខ ហើយប្រើម្រាមដៃម៉ាស្សារាងជារង្វង់ថ្នមៗចំនួន ៣០វិនាទី (ប៉ុន្តែដៃរបស់អ្នកត្រូវសម្អាតជាមុនសិន)។

៣.ក្រោយពេលម៉ាស្សាអ្នកត្រូវលាងសម្អាតជាមួយនឹងទឹកត្រជាក់ធម្មតា ហើយចុងក្រោយត្រូវអនុវត្តក្រែមផ្តល់សំណើម ដើម្បីកុំឲ្យស្បែកស្ងួត។

៤.ក្នុងមួយសប្តាហ៍ដំបូង អ្នកត្រូវអនុវត្តរាល់ថ្ងៃ ហើយនៅសប្តាហ៍ក្រោយៗទៀតអ្នកត្រូវអនុវត្តតែ ៣ ទៅ ៤ដងបានហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here