ធុញទ្រាន់នឹងស្វាមីរបស់អ្នកគេងស្រម៉ុកមែនទេ? រូបមន្តមួយនេះអាចជួយបាន

0
1

ការគេងស្រម៉ុក បណ្តោលមកពីភាពធាត់ ការទទួលទានគ្រឿងស្រវឹង ស្លេសច្រើននៅក្នុងបំពងក ឬច្រមុះជាដើម។ ដូច្នេះ ដើម្បីកម្ចាត់ភាពរំខានដោយតែសំលេងស្រម៉ុករបស់ស្វាមី អ្នកគួរតែសាកល្បងភេសជ្ជៈមួយប្រភេទ ដែលផ្សំពីធាតុផ្សំធម្មជាតិ៤មុខងាយៗ។

ធាតុផ្សំ៖

  • ខ្ញី ១មើម (ប្រវែង២ថ្នាំងដៃ)
  • ការ៉ុត ២មើម
  • ប៉ោម ២ផ្លែ
  • ក្រូចឆ្មារ មួយចំហៀង(ច្របាច់យកទឹក)

ការណែនាំ៖
១.អ្នកត្រូវចិតសំបកខ្ញី ការ៉ុត និងផ្លែប៉ោមឲ្យស្អាត រួចក្រឡុកគ្រឿងផ្សំទាំងអស់នេះបញ្ចូលគ្នា។
២.បន្ទាប់ពីនោះ ត្រូវទទួលទានមុនពេលចូលគេងមួយម៉ោង តែត្រូវអនុវត្តរាល់ថ្ងៃ។

ភេសជ្ជ:ធម្មជាតិមួយប្រភេទនេះសម្បូរវីតាមីន C ដែលអាចលាងសម្អាតរន្ធច្រមុះ និងផ្លូវដង្ហើម។ លើសពីនេះទៅទៀត ខ្ញីអាចជួយបន្ធូរបន្ថយសម្ពាធខ្យល់ចេញចូលតាមច្រមុះ ខណ:ដែលផ្លែប៉ោម និងការ៉ុត អាចជម្រះតំបន់ទាំងមូលនៃច្រមុះ។

ការគេងស្រម៉ុក មិនមែនជាបញ្ហាធ្ងន់ធ្ងរសម្រាប់សុខភាពនោះទេ ប៉ុន្តែវាអាចប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក និងដៃគូ ប្រសិនបើអ្នកមិនព្រមព្យាបាលឲ្យបានត្រឹមត្រូវ ឬស្វែងរកជំនួយពីផ្នែកវិជ្ជសាស្ត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here