សួត ត្រូវបានគេចាត់ទុកជាសរីរាង្គមួយដ៏សំខាន់ ដែលអាចជួយឲ្យយើងរស់រាន្តមានជីវិតបានយូរអង្វែង។ ព្រោះវាជាឧបករណ៍សម្រាប់ស្រូបយកអុកស៊ីសែនដើម្បីផ្គត់ផ្គងសរីរាង្គគ្រប់ផ្នែកទាំងអស់នៃរាងកាយ ហើយអាចជួយបញ្ចេញខ្យល់ពុលចេញពីរាងកាយវិញ។
ក៏ប៉ុន្តែប្រសិនបើអ្នករស់នៅកន្លែងដែលមានបរិយាកាសមិនល្អ ហើយជក់បារីទៀតនោះ អ្នកនឹងមានអាយុខ្លី ដោយសារតែសួតអាចកើតជំងឺមហារីក ស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺហឺត.ល.។
ហេតុនេះហើយ ដើម្បីធានាសុវត្ថិភាពចំពោះសួត អ្នកត្រូវរស់នៅកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធ ធ្វើលំហាត់ប្រាណបញ្ចេញជាតិពុលរាល់ថ្ងៃ និងព្យាយាមទទួលទានអាហារមួយចំនួនដូចខាងក្រោម៖
១. ខ្ទឹមស
ខ្ទឹមស មានផ្ទុកសារធាតុ Allicin ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានអានុភាពបំផុត ក្នុងការទប់ស្កាត់នឹងរ៉ាឌីកាល់សេរី។ ជាពិសេស វាអាចប្រឆាំងនឹងជំងឺហឺតបានយ៉ាងពូកែ។
២. ការ៉រុត
សារធាតុ បេតាការ៉ូទីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម របស់ការ៉ុត អាចជួយកាត់បន្ថយជំងឺហឺត។ ការសិក្សាមួយបានបង្ហាញថា សារធាតុ បេតាការ៉ូទីន អាចបំលែងទៅជាវីតាមីន A ក្នុងសរីរាង្គ ដើម្បីប្រឆាំងនឹងជំងឺហឺត។
៣. ត្រសក់ស្រូវ
វីតាមីន C នៅក្នុងត្រសក់ស្រូវ ជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចការពារសួតពីការបំផ្លាញ់របស់រ៉ាឌីកាល់សេរី។ ដូច្នេះ អ្នកដែលឧស្សាហ៍ទទួលទានត្រសក់ស្រូវ អាចរួចផុតពីការវាយប្រហាររបស់ជំងឺហឺតបាន៕