ជាបញ្ហាជ្រុះសក់ កំពុងតែប៉ះពាល់ដល់មនុស្សជាច្រើននៅជុំវិញពិភពលោក ហើយមូលហេតុចម្បង គឺបណ្តោលមកពីភាពតានតឹង ភាពចាស់ជរា ការជក់បារីច្រើនហួស កង្វះអ័រម៉ូន ហ្សែន ជំងឺក្រពេញទីរ៉ូអ៊ីត និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀត។
តែសំណាងល្អ មានវិធីដោះស្រាយតាមបែបធម្មជាតិមួយប្រភេទអាចជួយបណ្តុះសក់ឲ្យដុះឡើងវិញបាន ដោយមិនចាំបាច់ចំណាយប្រាក់ច្រើនឡើយ។ ខ្ទឹមស មិនត្រឹមតែជាគ្រឿងទេសដ៏ពេញនិយមប៉ុណ្ណោះទេ វាជាឱសថសម្រាប់ព្យាបាលបញ្ហាសុខភាព និងសម្រស់យ៉ាងពូកែ។ លើសពីនេះ វាក៏ត្រូវបានគេប្រើសម្រាប់ព្យាបាលបញ្ហាសក់ស្តើងឲ្យឆាប់ដុះក្រាស់មកវិញផងដែរ។
របៀអនុវត្ត៖
១.យកខ្ទឹមស ២ ទៅ ៣មើមបកសំបកចេញ ដាក់ចូលទៅក្នុងឆ្នាំមួយ។
២.បន្ទាប់មកន្ថែមប្រេងដូងប្រហែលជា ១ពែងចូល ហើយចម្អិនរយ:ពេល ៥នាទី ត្រូវលើកចុះឲ្យត្រជាក់។
៣.នៅពេលល្បាយត្រជាក់ហើយ ចាប់ផ្តើមអនុវត្តនៅលើស្បែកក្បាលឲ្យសព្វ។
៤.ទុកឲ្យល្បាយនេះឲ្យធ្វើកម្មភាពជ្រាបចូលស្បែកក្បាលរយ:ពេល ៣០នាទី ទើបលាងជំ្រះចេញ។
៥.ដើម្បីឆាប់ទទួលបានលទ្ធផលល្អបំផុត អ្នកគួរតែព្យាយាមអនុវត្តយ៉ាងហោចណាស់ ២ដង ក្នុងមួយសប្តាហ៍៕