ជំងឺស្ត្រេស អាចធ្វើឲ្យអ្នកមានបញ្ហាសុខភាពដូចជា សម្ពាធឈាមឡើងខ្ពស់ ជំងឺបេះដូង ភាពធាត់ និងជំងឺទឹកនោមផ្អែម ជាដើម។ ក៏ប៉ុន្តែអ្នកជំនាញបានរកឃើញចំណុចពិសេសមួយចំនួននៅលើរាងកាយរបស់យើង នៅពេលដែលយកដៃចុចហើយបញ្ហាស្ត្រេសនឹងធូរស្រាលវិញភ្លាម។
ស្លឹកត្រចៀក
អ្នកអាចប្រើប្រាស់ម្រាមដៃ ឬប៊ិចធ្វើការម៉ាស្សាទៅមកជុំវិញស្លឹកត្រចៀក និងដកដង្ហើមឲ្យបានជ្រៅៗ ដើម្បីជួយកាត់បន្ថយបញ្ហាស្ត្រេស។
ដើមទ្រូង
យកម្រាមដៃចំនួនបីម៉ាស្សាចំកណ្តោលដើមទ្រូង វាពិតជាមានប្រសិទ្ធភាពជួយឲ្យអ្នកមានអារម្មណ៍ស្ងប់ និងកាត់បន្ថយបញ្ហាស្ត្រេសបាន។
ក្បាលពោះ
ប្រើម្រាមចង្អុល ចុចត្រង់ផ្នែកខាងលើនៃក្បាលពោះ វានឹងជួយឲ្យចលនាឈាមនឹងរត់បានល្អ ហើយដំណើរការដង្ហើមក៏បានស្រួលដែរ។
បាតដៃ
បាតដៃ ជាប្រជុំនៃសរសៃប្រសាទជាច្រើន ហើយក៏មានជាប់ទាក់ទងជាមួយ បេះដូង ថ្លើម និងលំពែងផងដែរ។ ប៉ុន្តែប្រសិនបើអ្នកចុចចំកណ្តោលបាតដៃភាពតានតឹងនឹងបាត់ទៅវិញភ្លាមៗ។
ជើង
ប្រើមេដៃ ចុចគែមៗនៃបាតជើង ដើម្បីជួយរក្សាតុល្យភាពរវាងលំហូរថាមពលនៃរាងកាយ និងកាត់បន្ថយបញ្ហាស្ត្រេស។ លើសពីនេះទៅទៀត វាអាចជួយកាត់បន្ថយការឈឺកជើងផងដែរ៕