ចេះតែ​ឈឺក្បាល​ពេល​មាន​ផ្ទៃពោះ តើ​មាន​វិធី​ដោះស្រាយ​ឬទេ?

0
1

អាការ​ឈឺក្បាល គឺជា​ជំងឺ​ទូទៅ​មួយ​ដែល​កើតឡើង​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ភាគច្រើន ជាពិសេស​នៅ​ត្រីមាស​ទី១ នឹង​កើតមាន​ឡើងជា​ញឹកញាប់​បំផុត។

អាការ​ឈឺក្បាល លេចឡើង​ពាក់ព័ន្ធ​ជាមួយនឹង​ការផ្លាស់ប្តូរ​នៅក្នុង​ផ្លូវ​សរសៃប្រសាទ សារធាតុ​គីមី និង​លំហូរ​ឈាម​ក្នុង​ខួរក្បាល។ អ្នកស្រាវជ្រាវ​ជឿជាក់ថា កោសិកា​ខួរក្បាល​រំភើប​ហួសហេតុ​ជម្រុញ​ឲ្យ​មានការ​បញ្ចេញ​សារធាតុ​គីមី ហើយ​ធ្វើ​ឲ្យ​រលាក​សរសៃឈាម​នៅលើ​ផ្ទៃ​ខួរក្បាល។ នោះ​ហើយ​ជា​មូលហេតុ​ធ្វើ​ឲ្យ​សរសៃឈាម​ហើម និង​រំញោច​ការឆ្លើយតប​ភាពឈឺចាប់។

ទោះជា​យ៉ាងណា ដើម្បី​ទប់ស្កាត់​អាការ​ឈឺក្បាល​ពេល​មាន​ផ្ទៃពោះ ស្ត្រី​គួរ​ផ្លាស់ប្តូរ​ទម្លាប់​រស់នៅ ព្យាយាម​សម្រាក​ឲ្យ​ទៀងទាត់ លំហែ​អារម្មណ៍​ឲ្យ​បាន​ច្រើន ធ្វើ​លំ​ហាត់ប្រាណ​យូ​ហ្គា ឬ​ធ្វើ​សមាធិ…។

ចំពោះ​ការប្រើប្រាស់​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល តាម​វេជ្ជបញ្ជារ​ត្រូវបាន​គេ​ចាត់ទុកជា​រឿង​មាន​សុវត្ថិភាព​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ។ ក៏ប៉ុន្តែ​ថ្នាំ​បំបាត់​ការឈឺចាប់​មួយចំនួន ស្ត្រី​មាន​ផ្ទៃពោះ​មិនគួរ​ប្រើ​ឡើយ លើកលែង​តែមាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here