ប្លុងកុង ជាផ្លែឈើធម្មជាតិមួយប្រភេទដែលមានលរាងមូល សំបកពណ៌លឿងស្រាលនៅពេលដែលទុំ ហើយផ្លែជាចង្កោមៗ។ ជាទូទៅវាត្រូវបានគេបរិភោគទាំងឆៅ ហើយវាមានរសជាតិជូរអែម។
ក្រៅពីនេះ ផ្លែប្លុងកុង ក៏ផ្តល់អត្ថប្រយោជន៍យ៉ាងក្រៃលែងសម្រាប់សុខភាពផងដែរ ព្រោះវាអាចធ្វើឲ្យរាងកាយទាំងមូលរបស់អ្នកមានភាពប្រសើរឡើងជាងមុន។
១.សម្បូរជាតិសសៃ
ប្លុងកុង ទម្ងន់ ១០០ក្រាម មានផ្ទុកជាតិសរសៃច្រើនជាង ២ក្រាម ដែលអ្នកជំនាញបានផ្តល់អនុសាស្ត្រឲ្យទទួលទានជាប្រចាំ។ មិនតែប៉ុណ្ណោះ ជាតិសរសៃអាចជួយការពារជំងឺបេះដូង និងបង្ការការទល់លាមក។
២.ប្រភពវីតាមីន B12
វីតាមីន B2 នៅក្នុងផ្លែមួយប្រភេទនេះ អាចជួយរក្សាប្រព័ន្ធប្រសាទរបស់អ្នកឲ្យមានសុខភាពល្អ។ ប៉ុន្តែ វីតាមីន B2 គឺជាទឹកងាយរលាយ ដូច្នេះអ្នកចាំបាច់ត្រូវទទួលទានជារៀងរាល់ថ្ងៃ ដោយសារតែរាងកាយមិនអាចរក្សាវាទុកបានឡើយ។
៣.មានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម
ផ្លែឈើនេះ គឺជាប្រភពនៃសារធាតុប្រឆាំនឹងអុកស៊ីតកម្ម ហើយក្នុងនោះមានទាំងវីតាមីន A ផងដែរ។ វីតាមីន A មានសារ:សំខាន់ខ្លាំងណាស់សម្រាប់សុខភាព រួមទាំងការពារភ្នែកមិនឲ្យមានបញ្ហា។
លើសពីនេះទៅទៀត ប្លុងកុង មានផ្ទុកសារធាតុម្យ៉ាង ដែលអាចការពារអ្នកពីជំងឺជាច្រើនរួមទាំងលើសឈាម ទឹកនោមផ្អែម ជំងឺបេះដូង និងមហារីក។ ទន្ទឹមនឹងនេះផងដែរ វាមានសមត្ថភាពក្នុងការលុបបំបាត់ រ៉ាឌីកាល់សេរី និងទប់ស្កាត់ភាពចាស់មុនអាយុ៕