ការមានទម្ងន់ គឺជាការងារដ៏សំខាន់មួយដែលស្ត្រីទាំងឡាយត្រូវទទួលរ៉ាប់រងគេចមិនផុតឡើយ ព្រោះវាជាច្បាប់ធម្មជាតិដែលបានចារមក។ ក៏ប៉ុន្តែដើម្បីរក្សាការមានទម្ងន់នេះ ប្រកបដោយសុវត្ថិភាព មនុស្សស្រីត្រូវដឹងពីរឿងមួយចំនួនដែលគួរធ្វើ និងពុំគួរធ្វើផងដែរ។
អ្វីដែលគួរធ្វើ
១.ពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗ ក្រោយខកខានការមករដូវ។
២.ពិគ្រោះយោបល់ជាប្រចាំខែរហូតដល់រយៈពេល ៧ខែ ក្រោយមករៀងរាល់ ១៥ថ្ងៃម្តងរហូតដល់ខែទី៩ និងមួយសប្តាហ៍ម្តងនៅខែចុងក្រោយ។
៣.ព្យាយាមទទួលទានទឹកដោះគោ ស្លឹកបន្លែបៃតង ផ្លែឈើតាមរដូវ សាច់ ស៊ុត៣គ្រាប់ក្នុងមួយសប្តាហ៍ លើកលែងតែផ្លែម្នាស់ និងល្ហុង។
៤.ជៀសវាងរបស់ហិរ និងជូរ។
៥.មានទម្លាប់ទទួលទានអាហារដែលចម្អិននៅផ្ទះប្រសើរជាងអាហារខាងក្រៅ ព្រោះវាអាចគ្មានអនាម័យ។
៦.ទទួលទានទឹកប្រហែលជា ៨ទៅ១០កែវក្នុងមួយថ្ងៃ។
៧.ត្រូវគេង២ម៉ោងក្នុងពេលថ្ងៃ ៨ម៉ោងក្នុងពេលយប់ និងត្រូវទម្លាប់គេងបែរទៅខាងឆ្វេង។
៨.ទទួលទានថ្នាំគ្រាប់តាមដែលគ្រូពេទ្យបានផ្តល់ឲ្យបានទៀងទាត់។
៩.លំហាត់ប្រាណល្អបំផុតដែលស្ត្រីមានទម្ងន់គួរអនុវត្ត គឺដើរ ប៉ុន្តែបើមានអារម្មណ៍ហត់នឿយត្រូវសម្រាកភ្លាម។
អ្វីដែលពុំគួរធ្វើ
១.ចៀសវាងធ្វើការងារធ្ងន់ គួរតែទុកឲ្យស្វាមីធ្វើជំនួស។
២.ឃ្លាតឲ្យឆ្ងាយពីមនុស្សដែលមានជំងឺផ្សេង។
៣.កុំប្រើថ្នាំណាមួយដោយមិនបានពិគ្រោះជាមួយគ្រូពេទ្យឲ្យសោះ។
៤.ចៀសវាងធ្វើដំណើរផ្លូវឆ្ងាយអំឡុងពេលមានទម្ងន់៣ខែដំបូង។
៥.ហាមជក់បារី ឬទទួលទានគ្រឿងស្រវឹង។
៦.ហាមពាក់ស្បែកជើងកែវចោទ ជម្រើសល្អគឺស្បែកជើងដែលមានបាតរាបស្មើ៕