គ្រប់គ្នាធ្លាប់តែប្រើប្រាស់មើមរមៀត និងខ្ញី ជាគ្រឿងទេសសម្រាប់បន្ថែមទៅក្នុងម្ហូបអាហារផ្សេងៗ ដើម្បីបង្កើនរសជាតិ។ ក៏ប៉ុន្តែថ្ងៃនេះ អ្នកនឹងដឹងថា រមៀត និងខ្ញី មិនត្រឹមជាគ្រឿងទេសប៉ុណ្ណោះទេ វាក៏ជាឱសថដ៏អស្ចារ្យបំផុតសម្រាប់ព្យាបាលបញ្ហាឈឺឆ្អឹង ព្រមទាំងសន្លាក់ដ៏ពូកែបំផុត។
ជាពិសេស រមៀតមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានអានុភាពក្នុងការកាត់បន្ថយកម្រិតអង់ស៊ីម ដែលបង្កឲ្យហើមជើង។
របៀអនុវត្ត៖
១.ទឹកចំនួន ២ពែងលាយជាមួយ រមៀតម៉ត់កន្លះស្លាបព្រាកាហ្វេ និងខ្ញីម៉ត់កន្លះស្លាបព្រាកាហ្វេដូចគ្នា។
២.ដាក់ដាំឲ្យពុះ ហើយរម្ងាស់នៅលើភ្លើងក្នុងកម្តៅទាបបំផុតរយ:ពេល ១០ ទៅ ១៥នាទី។
៣.នៅពេលដែលល្បាយនេះត្រជាក់ហើយ ត្រូវបន្ថែមទឹកឃ្មុំមួយស្លាបព្រាចូល។
៤.អ្នកត្រូវទទួលទានពីរដងក្នុងមួយថ្ងៃ រហូតដល់ជំងឺជាសះស្បើយ៕