ធុញនឹងការមករដូវយូរមែនទេ? អនុវត្តវិធីនេះរដូវនឹងបញ្ចប់ក្នុងពេលតែ៣ថ្ងៃប៉ុណ្ណោះ

0
1

ជាទូទៅការមករដូវមានរយ:ពេលចាប់ពី ៧ ទៅ ១០ថ្ងៃ ដែលធ្វើឲ្យស្ត្រីគ្រប់រូបមានអារម្មណ៍ពិបាកនឹងទ្រាំខ្លាំងណាស់។ បើទោះបីជាស្ត្រីទាំងឡាយមិនអាចគេចផុតពីច្បាស់ធម្មជាតិមួយនេះ ក៏ប៉ុន្តែមានវិធីមួយចំនួនអាចជួយជំរុញឲ្យការមករដូវឆាប់អស់បាន។

គ្មានអ្វីពិបាកនោះទេ អ្នកគ្រាន់តែអនុវត្តតាមវិធីខាងក្រោម ការមករដូវនឹងបញ្ចប់ក្នុងពេលតែ ៣ថ្ងៃប៉ុណ្ណោះ។

ត្រូវងូតទឹកក្តៅឧណ្ឌៗ
ការងូតទឹកក្តៅឧណ្ឌៗ អាចជួយព្យាបាលសាច់ដុំដែលខូចខាតក្នុងពេលមករដូវ និងបញ្ឈប់ការហូរឈាមមុនពេលកំណត់។

ប្រើថ្នាំបំបាត់ការឈឺចាប់
ការប្រើថ្នាំបំបាត់ការឈឺចាប់ ពេលមករដូវ ក៏អាចជួយជំរុញឲ្យការមករដូវឆាប់ចប់ផងដែរ ប៉ុន្តែអ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យជាសិនមុនឹងប្រើថ្នាំនេះ។

ញ៉ាំទឹកឲ្យបានច្រើន
ទឹកអាចជួយកាត់បន្ថយអាការរមាស់ ដែលបណ្តោលមកពីការមករដូវ ហើយវាក៏អាចជួយជំរុញឲ្យការមករដូវលឿនជាងពេលធម្មតាដែរ។

ព្យាយាមញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន
ស្ត្រីគ្រប់រូបគួរតែដឹងថា ប្រភពនៃវីតាមីនដែលមាននៅក្នុងបន្លែ និងផ្លែឈើ ពិតជាអាចជួយពន្លឿនដល់ការមករដូវឲ្យឆាប់អស់។

ធ្វើលំហាត់ប្រាណដោយការហែលទឹក
ការហែលទឹក គឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានក្នុងពេលមករដូវ និងរក្សាសាច់ដុំឲ្យមានសុខភាពល្អ។

ការរួមភេទ
ការរួមភេទក្នុងអំឡុងពេលនេះ ក៏អាចជួយបណ្តេញសារធាតុរាវបានយ៉ាងឆាប់រហ័ស ដូច្នេះការមករដូវក៏ឆាប់បញ្ចប់ផងដែរ។ ទោះជាយ៉ាងណា ការរួមភេទអ្នកត្រូវតែប្រើស្រោមការពារឲ្យបានត្រឹមត្រូវ ព្រោះឈាមរដូវមានភាពកខ្វក់អាចចម្លងមេរោគដល់ដៃគូបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here