កុំ​ប្រើ​ថ្នាំ​ប្រឆាំង​ជំងឺ​ធ្លាក់​ទឹកចិត្ត​ឲ្យ​សោះ​ពេល​មានគភ៌ ប្រយ័ត្ន​កូន​កើត​ជំងឺសរសៃប្រសាទ

0
1

ក្នុង​រយៈពេល​តាំង​គភ៌ ៩ខែ ១០ថ្ងៃ ស្ត្រី​អាច​ងាយ​នឹង​ទទួលរង​ពី​ជំងឺផ្សេងៗជាង​មនុស្ស​ធម្មតា ជាពិសេស គឺ​ជំងឺ​ធ្លាក់​ទឹកចិត្ត​តែម្តង។ នេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​ស្ត្រី​មានគភ៌ ភាគច្រើន​ត្រូវការ​ថ្នាំ​ប្រឆាំងនឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត ដើម្បី​ដោះស្រាយ​បញ្ហា។

Image result for แม่ ตั้ง ครรภ์ เครียด

ក៏ប៉ុន្តែ តើ​ការប្រើ​ថ្នាំ​ប្រឆាំងនឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត អំឡុង​ពេលនេះ មាន​ផលប៉ះពាល់​ដល់​ទារក​ដែរ​ទេ?

បើ​យោងតាម​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​រកឃើញថា ស្ត្រី​មានគភ៌​ដែល​លេបថ្នាំ​ប្រឆាំងនឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត ច្រើនជាង២ខែ អាចធ្វើ​ឲ្យ​ទារក​កើតមក​ប្រឈម​នឹង​បញ្ហា​សរសៃប្រសាទ​ដល់​ទៅ ៦៣ភាគរយ។

អ្នក​វិទ្យា​ស្ត្រ​បាន​បន្ថែមទៀតថា សារធាតុ​គីមី​ដែលមាន​វត្តមាន​នៅក្នុង​ថ្នាំ​ប្រភេទ​នេះ អាច​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​ខួរក្បាល​ទារក​នៅក្នុង​ផ្ទៃ។

ដូច្នេះ ការទទួល​ទាន​ថ្នាំ​ប្រឆាំងនឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត ក្នុងអំឡុងពេល​មានគភ៌ អាច​បង្ក​ឲ្យ​មាន​បញ្ហា​ប្រព័ន្ធ​ប្រសាទ​ចំពោះ​ទារក​ពិតមែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here