អស់កង្វល់ទៀតហើយ ស្នាមផ្លែនៅកន្លែងណាក៏បាត់ដែរដោយប្រើរូបមន្តទាំង៣នេះ

0
1

តើកំពុងតែមានកង្វល់ជាមួយនឹងបញ្ហាស្នាមផ្លែនៅលើផ្ទៃស្បែកមែនទេ? ការរលាក ឬត្រូវរបួស ដោយកត្តាផ្សេងៗ ជាមូលហេតុធ្វើឲ្យកើតមានស្លាកស្នាម ឬស្នាមផ្លែ នៅលើផ្ទៃស្បែក។

ទោះជាយ៉ាងណាបញ្ហាមួយនេះ អាចដោះស្រាយបានប្រើប្រាស់ ខ្ទឹមស ប្រទាលកន្ទុយក្រពើ និងទឹកឃ្មុំ ព្រោះពួកវាត្រូវបានគេរកឃើញថា មានប្រសិទ្ធភាពដូចគ្នាក្នុងការកម្ចាត់ស្នាមផ្លែ។

១.ទឹកឃ្មុំ

ទឹកឃ្មុំ ជាឱសថផ្តល់សំណើម នឹងព្យាបាលស្លាកស្នាមដ៏វិសេសវិសាលបំផុត។ អនុវត្តទឹកឃ្មុំត្រង់ស្នាមផ្លែ រួចម៉ាស្សាថ្នមៗ ៣នាទី វានឹងជួយទប់ស្តាត់ការប្រមូលផ្តុំនៃកោសិកាងាប់ៗ ហើយជួយឲ្យជំរុញដល់ចលនាឈាមរត់។

២.ខ្ទឹមស

ប្រេងដែលមានវត្តមាននៅក្នុងខ្ទឹមស អាចជួយលុបបំបាត់ស្នាមផ្លែយ៉ាងឆាប់រហ័ស។ ប៉ុន្តែអ្នកត្រូវហាន់ខ្ទឹមស លាបនៅលើស្នាមផ្លែរាល់ថ្ងៃ ហើយរយ:ពេល ១០នាទីត្រូវលាងទឹកចេញវិញ។

៣.ប្រទាលកន្ទុយក្រពើ

ប្រទាលកន្ទុយក្រពើ អាចដោះស្រាយបញ្ហាច្រើនយ៉ាង ដែលកើតមានចំពោះស្បែក រួមទាំងព្យាបាលស្បែកខូច ការរលាក ផ្តល់សំណើមដល់ស្បែក និងកម្ចាត់ស្នាមផ្លែផងដែរ។ប្រើទឹកក្តៅឧណ្ឌៗលាងសម្អាតតំបន់ដែលរងនូវផលប៉ះពាល់ជាមុនសិន រួចប្រើសាច់ប្រទាលកន្ទុយក្រពើស្រស់ៗលាបពីលើភ្លាមៗ។

សូមព្យាយាមប្រើប្រាស់ជារៀងរាល់ថ្ងៃ ស្នាមផ្លែ នឹងចាប់ផ្តើមរលុបបាត់បន្តិចម្តងៗ រហូតទាល់តែអស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here