អាហារ​ថាមពល៤ប្រភេទ ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ទទួលទាន​រាល់ថ្ងៃ

0
1

តើ​អ្នកមាន​ដឹង​ទេ​អាហារ​ណាខ្លះ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ពុំគួរ​មើលរំលង? តាមពិត​អាហារ​ទាំងអស់​សុទ្ធ​តែមាន​សារៈសំខាន់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ក៏ប៉ុន្តែ​មាន​អាហារ​មួយចំនួន​ត្រូវបាន​គេ​រកឃើញថា​ជា​ប្រភព​ថាមពល ហើយ​ជួយ​ឲ្យ​ស្ត្រី​មាន​សុខភាព​ល្អប្រសើរ​ពេល​ពពោះ។

Image result for banana for Pregnancy

ខាងក្រោម​នេះ គឺជា​ប្រភេទ​អាហារ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ទទួលទាន​ជាប្រចាំ៖

ផ្កា​ខាត់ណា​ពណ៌​ខៀវ
បន្លែ​មួយ​ប្រភេទ​នេះ​សម្បូរ​ទៅដោយ​កាល់ស្យូម អាស៊ីត​ហ្វូ​លិ​ក ជាតិ​សរសៃ និង​វីតាមីន C ។ ជាពិសេស​ប្រសិនបើ​អ្នក​ញ៉ាំ​ជាមួយ​ស្រូវ​សាលី ឬ​អង្គ​សំរូប អាចជួយ​ជំរុញ​ដល់​ការ​ស្រូបយក​ជាតិ​ដែក បាន​យ៉ាង​ល្អ។

ចេកទុំ
អ្នកណាៗក៏​ចូលចិត្ត​ទទួលទាន​ផ្លែ​ចេក ដែរ ព្រោះ​វា​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ហើយ​ផ្តល់​ប្រយោជន៍​សម្រាប់​សុខភាព​ថែមទៀត។ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវបាន​គេ​ណែនាំ​ឲ្យ​ទទួលទាន​រាល់ថ្ងៃ ព្រោះ​ជាតិ​ប៉ូ​តា​ស្យូ​មរ​ប​ស់វា​អាចជួយ​ប្រឆាំងនឹង​ភាព​អស់កម្លាំង​យ៉ាង​ពូកែ​បំផុត។

ស៊ុត
ស៊ុត មិន​ត្រឹមតែ​ជា​អាហារ​ដែលមាន​ភាព​ពេញនិយម​សម្រាប់​មនុស្ស​គ្រប់​ក្រុមគ្រួសារ​នោះទេ វា​ក៏​ជា​ប្រភព​ប្រូតេអ៊ីន​ដ៏​អស្ចារ្យ​សម្រាប់​រាងកាយ​ផងដែរ។ ជាពិសេស​ក្នុង​មួយថ្ងៃ​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវការ​ប្រូតេអ៊ីន១០ក្រាម​ពី​ស៊ុត​បន្ថែម។

សណ្តែក​គ្រប់​ប្រភេទ
អាហារ​មួយ​ប្រភេទ​នេះ​ត្រូវបាន​គេ​រកឃើញថា មាន​ផ្ទុក​ប្រូតេអ៊ីន និង​ជាតិ​សរសៃ​ខ្ពស់ ដែល​អាចជួយ​ការពារ​បញ្ហា​ទល់លាមក​របស់​ស្ត្រី​មាន​ផ្ទៃពោះ​ល្អប្រសើរ​បំផុត។

ដោយសារតែ​ឃើញ​ពី​គុន​ប្រយោជន៍​បែបនេះហើយ ទើប​អ្នកជំនាញ​បាន​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ ព្យាយាម​ទទួលទាន​អាហារ​ខាងលើនេះ​ជាប្រចាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here