ការផលិតមេជីវិតឈ្មោល ពិតជាមានសារ:សំខាន់ខ្លាំងណាស់ចំពោះបុរសគ្រប់រូប ព្រោះពួកគេអាចមានកូន ឬគ្មានកូនដោយសារតែគុណភាពនេះហើយ។ ក៏ប៉ុន្តែមានកត្តាជាច្រើនដែលធ្វើឲ្យបុរសម្នាក់ៗផលិតមេជិវិតឈ្មោលមិនដូចគ្នាទេ។
១.របបអាហារ
ប្រសិនបើអ្នកបរិភោគអាហារដែលសម្បូរវីតាមីន និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ នោះការផលិតមេជីវិតឈ្មោលក៏មានគុណភាពដែរ។ ផ្ទុយទៅវិញ បុរសដែលញៀននឹងគ្រឿងស្រវឹង ជក់បារី ចូលចិត្តអាហារសម្បូរជាតិខ្លាញ់… ច្បាស់ជាខ្សោយមេជីវិតឈ្មោល។
២.ការធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណទៀងទាត់ពិតជាមានសារ:សំខាន់ខ្លាំងណាស់ក្នុងការផលិតមេជីវិតឈ្មោល។ ការសិក្សាមួយបានបង្ហាញថា បុរសដែលមានទម្លាប់ហាត់ប្រាណជាប្រចាំ គឺមានឱកាសផលិតមេជិវិតឈ្មោលច្រើនជាងបុរសដែលខ្ជិលហាត់ប្រាណ។
៣.ជំងឺស្ត្រេស និងជំងឺធ្លាក់ទឹកចិត្ត
ជំងឺស្ត្រេស អាចប៉ះពាល់ដល់បរិមាណ និងគុណភាពនៃការផលិតមេជីវិតឈ្មោល។ ហេតុនេះហើយ ប្រសិនបើអ្នកណាដែលជួបបញ្ហាស្ត្រេសច្រើននៅក្នុងជីវិត ការផលិតមេជីវិតឈ្មោលក៏គ្មានគុណភាពដែរ។
បើយោងតាមការសិក្សាមួយចំនួនបង្ហាញថា ការកើតជំងឺធ្លាក់ទឹកចិត្ត គឺជាសត្រូវដ៏ធំមានផលអវិជ្ជមានដល់ការផលិតមេជីវិតឈ្មោលផងដែរ។
៤.កត្តាហ្សែន
សូម្បីតែហ្សែនក៏ដើរតួនាទីសំខាន់ក្នុងការផលិតបរិមាណមេជីវិតឈ្មោលដែរ។ ប្រសិនបើបុរសម្នាក់មានសុខភាពល្អ ឱកាសនៃការផលិតមេជីវិតឈ្មោលបានច្រើន ហើយមានគុណភាពថែមទៀត៕