អស្ចារ្យដល់ម្លឹង! ពោតបារាំងអាចការពារជំងឺច្រើមុខ

0
1

អ្នកជំនាញបានរកឃើញថា ទឹកពោតបារាំងស្រស់មួយកែវ មានផ្ទុក ៣០កាឡូរី ប្រូតេអ៊ីន២ក្រាម ជាតិសរសៃ៣ក្រាម ជាតិខ្លាញ់០,១ក្រាម កាបូអ៊ីដ្រាត៧,៦ក្រាម អាស៊ីតហ្វូលិក៨០មីក្រូក្រាម វីតាមីនC ២១ក្រោម និងម៉ាញេស្យូម៦០ក្រាម។ ដោយសារតែសារធាតុទាំងអស់នេះហើយ ធ្វើឲ្យពោតបារាំង ក្លាយជាឱសថដ៏អស្ចារ្យសម្រាប់សុខភាពមនុស្សគ្រប់រូប។

ជាពិសេសពោតបារាំង មានសមត្ថភាពព្យាបាលជំងឺហឺត កាត់បន្ថយកម្រិតកូឡេស្តេរ៉ុល ប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែម ការពារមិនឲ្យកើតជំងឺតម្រងនោម។ លើសពីនេះទៅទៀត វាត្រូវបានគេចាត់ទុថា ជាធាតុផ្សំដ៏មានប្រសិទ្ធភាពក្នុងការបន្ថយបរិមាណនៃការស្រូបយកជាតិស្ករ នៅពេលដែលអាហារឆ្លងកាត់ក្រពះពោះវៀន។\

របៀបធ្វើទឹកពោតបារាំង៖
១.យកពោតបារាំងស្រស់ចំនួន ៤ផ្លែ កាត់ក្បាល និងកន្ទុយរបស់វាចេញ។
២.ពុះវាជាពីរ ដាក់ត្រាំក្នុងទឹកស្អាតមួយកែវ។
៣.រួចទុកចោលមួយយប់ ទើបចម្រោះយកទឹកពោតបារាំងដាក់ក្នុងកែវមួយផ្សេងទៀត។
៤.អ្នកអាចទទួលទាននៅពេលព្រឹកព្រលឹម មុនពេលញ៉ាំអាហារ។
៥.សូមព្យាយាមអនុវត្តជាប្រចាំ រហូតជំងឺជាសះស្បើយទាំងស្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here