អ្នកជំនាញរកមិនទាន់ឃើញមូលហេតុច្បាស់លាស់ណាមួយដែលធ្វើឲ្យទារកមិនបង្វិលក្បាលចុះនៅពេលជិតកើតនោះឡើយ ប៉ុន្តែពួកគេបានរកឃើញថា នៅសប្តាហ៍ទី២៨មានទារកប្រហែលជា ២០ភាគរយមិនបង្វិលក្បាលចុះ ហើយក្នុងចំណោមទារកទាំងនោះនឹងធ្វើការបង្វិលក្បាលចុះប្រមាណជា ១៥ភាគរយ នៅសប្តាហ៍ទី៣។ ដូច្នេះមានតែ ៥ភាគរយប៉ុណ្ណោះមិនបង្វិលក្បាលចុះ ដែលធ្វើអ្នកម្តាយត្រូវប្រឈមនឹងបញ្ហាខ្លាំងនៅពេលកើត។
ត្រឹមសប្តាហ៍ទី ៣៧ ប្រសិនបើកូនរបស់អ្នកមិនបង្វិលចុះទៀត អ្នកត្រូវប្រញាប់ទៅជួបពេទ្យជំនាញដើម្បីធ្វើការដោះស្រាយជាបន្ទាន់។ គ្រូពេទ្យអាចជួយធ្វើការបង្វិលក្បាលទារកចុះក្រោម ដោយប្រើដៃបង្វិលថ្នមៗពីខាងក្រៅ។ ប្រសិនបើវិធីនេះទទួលបានជោគជ័យ គ្រូពេទ្យអនុញ្ញាតឲ្យអ្នកសម្រាលកូនតាមទ្វារមាស ប៉ុន្តែបើលកខណ្ឌមិនអំណោយផលទេ ជម្រើសចុងក្រោយមានតែការវះកាត់ប៉ុណ្ណោះ៕