ថ្វីបើខ្ទឹមស មូលហេតុធ្វើឲ្យមានបញ្ហាក្លិនមាត់ក៏ពិតមែន ប៉ុន្តែប្រសិនបើអ្នកដឹងពីអត្ថប្រយោជន៍របស់វាហើយ ប្រាដកជាមិនប្រកែកចំពោះការទទួលទានឡើយ។
ខ្ទឹមស ត្រូវបានគេចាត់ជាឱសថដ៏ល្អបំផុតក្នុងការព្យាបាលបញ្ហារំលាយអាហារ សម្ពាធឈាមឡើងខ្ពស់ ជំងឺផ្តាសាយ និងពង្រឹងប្រព័ន្ធភាពស៊ាំ។ ជាពិសេសវាមានផ្ទុកសារធាតុម្យ៉ាងដែលគេឲ្យឈ្មោះថា Allicin មានសមត្ថភាពព្យាបាលជំងឺបានច្រើនមុខ។
មនុស្សជាច្រើនដឹងត្រឹមថា ខ្ទឹមស គ្រាន់តែជាគ្រឿងទេសសម្រាប់ផ្សំនៅក្នុងអាហារតែប៉ុណ្ណោះ តែធាតុពិតវាមានគុណសម្បត្តិរាប់មិនអស់ ប្រសិនបើអ្នកទទួលទាំងឆៅមួយទៅពីរកំពឹសជារៀងរាល់ព្រឹក។
ខាងក្រោមនេះ ជាអត្ថប្រយោជន៍នៃការទទួលទានខ្ទឹមសឆៅទាំងពោះទទេជារៀងរាល់ព្រឹក៖
១.ជួយពង្រឹងប្រព័ន្ធភាពស៊ាំឲ្យប្រសើរឡង។
២.កាត់បន្ថយសម្ពាធឈាមឡើងខ្ពស់។
៣.ប្រឆាំនឹងជំងឺផ្តាសាយ ព្រមទាំងជំងឺក្អក។
៤.កាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង។
៥.ការពារជំងឺមហារីកក្រពះ និងមហារីកស្បូន។
៦.ជួយបន្សាបជាតិពុលក្នុងរាងកាយ។
៧.ការពារមិនឲ្យកើតមានជំងឺវង្វេងស្មារតី។
៨.ជួយពង្រឹងឲ្យឆ្អឹងកាន់តែរឹងមាំ៕