ការឡើងជាតិខ្លាញ់ច្រើននៅលើផ្ទៃមុខ ធ្វើឲ្យធូលីដី ព្រមទាំងបាក់តេរីតោងជាប់បានយ៉ាងងាយ ដែលធ្វើឲ្យមុនចេះតែកើតឡើងជាបន្តបន្ទាប់មិនព្រមឈប់ឡើយ។ ទីបំផុតផ្ទៃមុខរបស់បន្សល់ទុកសុទ្ធស្នាមខ្មៅៗ ហើយបាត់បង់ភាពទាក់ទាញជាពុំខាន។
ប្រសិនបើសុភាពនារី សុភាពបុរសទាំងឡាយកំពុងតែជួបបញ្ហាបែបនេះមែន ឈប់បារម្ភទៅ ប៉េងប៉ោះ និងក្រូចឆ្មារអាចជួយបាន។ នៅពេលដែលអ្នកលាយធាតុផ្សំទាំងពីរមុខនេះចូលគ្នា ពួកវានឹងជួយសម្អាតភាពកខ្វក់ទាំងឡាយនៅលើស្បែក ហើយធ្វើឲ្យផ្ទៃមុខមានភាពស្រស់ថ្លាឡើងវិញ។
ធាតុផ្សំ៖
- ទឹកក្រូចឆ្មារ ៤ ឬ៥ដំណក់
- ប៉េងបោះទុំពីរផ្លែ កិនឲ្យក្លាយជាល្បាយ ហើយច្រោះយកកាកចេញ
របៀអនុវត្ត
- លាយធាតុផ្សំទាំងពីរមុខនេះបញ្ចូលគ្នាឲ្យសព្វល្អ រួចលាបនៅលើផ្ទៃមុខថ្នមៗ។
- ទុកឲ្យល្បាយនេះធ្វើសកម្មភាព ១៥ ទៅ ២០នាទី ទើបលាងសម្អាតចេញវិញ។
- ព្យាយាមអនុវត្តជារៀងរាល់ល្ងាច យ៉ាងហោចណាស់ ៣ដងក្នុងមួយសប្តាហ៍នឹងឆាប់បានផល។
នៅពេលអ្នកប្រើទៀងទាត់ទឹកអាស៊ីតនៅក្នុងក្រូចឆ្មារ និងប៉េងប៉ោះ អាចកម្ចាត់ជាតិខ្លាញ់ចេញពីផ្ទៃមុខ ហើយធ្វើស្បែករបស់លោកអ្នកស្រស់ថ្លាគួរឲ្យច្រណែន៕