ជាធម្មតាមហារីកក្រពេញអូវែ ស្ថិតក្នុងដំណាក់កាលដំបូង ពិបាកនឹងសង្កេតមើលរោគសញ្ញាខ្លាំងណាស់ ទាល់តែមានអាការធ្ងន់ធ្ងរទើបបង្ហាញរោគសញ្ញា ហើយអាចយឺតពេលក្នុងការព្យាបាលក៏មាន។
ដូច្នេះ ដើម្បីគេចផុតពីជំងឺដ៏កាចសាហាវមួយនេះ អ្នកគួរតែចាត់វិធានការបង្ការ តាមរយ:វិសាស្ត្រមួយចំនួនដូចខាងក្រោម៖
១.បន្ថយជាតិស្ករ
ជាតិស្ករច្រើនជាកត្តាអំណោយផលដល់ការលូតលាស់នៃកោសិកាមហារីក ហេតុនេះហើយអ្នកគួរតែផ្លាស់ប្តូរទម្លាប់នៃការប្រើប្រាស់ស្ករប្រចាំថ្ងៃ។
២.កាត់បន្ថយសាច់កែច្នៃ
ការសិក្សាមួយចំនួនបានអះអាងថា ការទទួលទានសាច់កែច្នៃច្រើនហួសហេតុអាចបង្កើនឱកាសនៃការកើតជំងឺមហារីកក្រពេញអូវែ។ ដូច្នេះ អ្នកគួរតែជៀសវាងសាច់កែច្នៃ ព្រមទាំងសាច់ក្រហម ផងដែរ។
៣.ទទួលទានតែបៃតង
តាមរយ:ការសិក្សាមួយបានអះអាងថា តែបៃតងមានផ្ទុកសារធាតុ flavonoids ដែលមានសមត្ថភាពកាត់បន្ថយការរលាក និងការពារពីជំងឺមហារីក ពូកែបំផុត។ ដូច្នេះ តែបៃតងសាកសមខ្លាំងបំផុតក្នុងការទទួលទានប្រចាំថ្ងៃ។
៤.ធ្វើលំហាត់ប្រាណ
វិធានការដ៏ល្អបំផុតសម្រាប់ប្រឆាំងនឹងជំងឺមហារីកក្រពេញអូវែ គឺទទួលទានអាហារដែលមានជាតិខ្លាញ់តិច និងធ្វើលំហាត់ប្រាណជាប្រចាំ។
៥.ពិគ្រោះជាមួយគ្រូពេទ្យ
សូមទៅពិនិត្យសុខភាព និងពិគ្រោះជាមួយគ្រូពេទ្យបានទៀងទាត់ ជាពិសេសសម្រាប់ស្ត្រីដែលអស់រដូវតែម្តង៕