នៅពេលយើងមានវ័យកាន់តែចាស់ សរីរាង្គដែលងាយនឹងទទួលរងនូវផលប៉ះពាល់ខ្លាំងជាងគេ គឺខួរក្បាល។ តើមានវិធីអ្វីអាចជួយរក្សាឲ្យខួរក្បាលនៅតែមានការចង់ចាំបានល្អ ដូចមនុស្សវ័យក្មេងទៅ?
វាមិនពិបាកនោះទេ ប្រសិនបើអ្នកគ្រាន់តែទទួលទានស្លឹកបន្លែបៃតង ដូចជាស្ពៃ ស្ពៃស្លឹកក្រញ៉ាញ់ ស្ពៃខ្មៅ ឬស្លឹកទំពាំងបាយូរ មួយថ្ងៃឲ្យបានពីរដង នោះមុខងារខួរក្បាលនឹងមានភាពប្រសើរឡើង ហើយអាចកាត់បន្ថយភាពចាស់ថែមទៀត។
នេះក៏ដោយសារតែស្លឹកបន្លែពណ៌បៃតងអស់ទាំងនោះ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយទប់ស្កាត់ផលប៉ះពាល់នៃរ៉ាឌីកាល់សេរី។ អ្នកត្រូវចាំថារ៉ាឌីកាល់សេរី ដែលត្រូវផលិតឡើងដោយរាងកាយ អាចបំផ្លាញកោសិកាខួរក្បាលបាន។
ការសិក្សាថ្មីមួយបានរកឃើញដែរថា សម្រាប់បុគ្គលដែលទទួលទានស្លឹកបន្លែបៃតងជារៀងរាល់ថ្ងៃ ខួរក្បាលរបស់ពួកគេនឹងកាត់បន្ថយភាពចាស់រហូតដល់ ១១ឆ្នាំ។
ព្រោះនៅក្នុងស្លឹកបន្លៃបៃតងសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា វីតាមីន K បេតាការ៉ូទីន folate និង lutein ។ សារធាតុទាំងនេះហើយ ដែលអាចជួយរក្សាខួរក្បាលឲ្យនៅក្មេងជាងវ័យរាប់ឆ្នាំ។
អត្ថប្រយោជន៍អស្ចារ្យផ្សេងទៀតនៃស្លឹកបន្លែបៃតង គឺវាមានសមត្ថភាពកាត់បន្ថយហានិភ័យនៃជំងឺ រង្វេង៕