កុំប្រើក្រដាសអាលុយមីញ៉ូមចម្អិនម្ហូបឲ្យសោះ ប្រយ័ត្នគ្រោះថ្នាក់ដល់សុខភាព

0
1

ក្រុមអ្នកជំនាញបានធ្វើការព្រមានថា ការប្រើប្រាស់ក្រដាសអាលុយមីញ៉ូមយូរអង្វែង អាចធ្វើឲ្យប៉ះពាល់ដល់ខួរក្បាល អតុល្យភាពនៅក្នុងរាងកាយ និងឆ្អឹងមានភាពខ្សោយ។

ក្រៅពីនេះ ការចម្អិនអាហារដោយប្រើក្រដាសអាលុយមីញ៉ូម អាចប៉ះពាល់ដល់សួត និងផ្លូវដង្ហើម នៅពេលដែលអ្នកស្រូបយកផ្សែងរបស់វាចូលទៅក្នុងខ្លួន។

អ្នកត្រូវចាំថា នៅពេលដែលក្រដាសអាលុមីញ៉ូម ត្រូវនឹងកម្តៅខ្លាំង វាអាចសាយភាយលោហ:ធាតុចូលទៅក្នុងអាហារ។ ជាពិសេសពេលដែលវាប៉ះជាមួយនឹងទឹកក្រូចឆ្មារ ឬគ្រឿងទេសផ្សេងៗ សារធាតុគីមីនៅក្នុងក្រដាស់អាលុមីញ៉ូម នឹងភាយចេញកាន់តែខ្លាំង។

ការចម្អិនអាហារដោយប្រើក្រដាសអាលុមីញ៉ូម អាចធ្វើឲ្យអាហារមានផ្ទុកសារធាតុអាលុមីញ៉ូមដល់ទៅ ៤០០ក្រាម នេះបើយោងតាមការបញ្ជាក់របស់អ្នកស្រាវជ្រាវនៅសាលកវិទ្យាល័យ American University of Sharjah ។

ទន្ទឹមនឹងនេះផងដែរ អង្គការពិភពលោក WHO បានផ្តល់អនុសាសន៍ថា ក្នុងមួយថ្ងៃរាងកាយអាចទទួលយកសារធាតុអាលុយមីញ៉ូមត្រឹមតែ ៦០ក្រាមប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here