អ្វីដែលស្រីៗគួរធ្វើ ក្រោយពេលឡើងឋានសួគ៌

0
1

ក្រោយពេលឡើងឋានសួគ៌ ការបញ្ចេញនោម គឺជាវិធានការដំបូងគេក្នុងការប្រឆាំងនឹងការឆ្លងមេរោគផ្សេងៗ។ ក៏ប៉ុន្តែនៅមានកិច្ចមួយចំនួនទៀត ដែលអ្នកជំនាញផ្នែករោគស្ត្រីនៅសហរដ្ឋអាមេរិក បានណែនាំឲ្យនារីគ្រប់រូបអនុវត្តក្រោយពេលឡើងឋានសួគ៌រួច។

សម្អាតតំបន់ឯកជន
វេជ្ជបណ្ឌិត Sherry Ross មានប្រសាសន៍ថា ក្រោយពេលឡើងឋានសួគ៌ ការវិវវត្ត ឬឆ្លងមេរោគផ្សិត នៅតំបន់ឯកជនកើតមានកាន់តែខ្លាំង។ ហេតុនេះ អ្នកត្រូវលាងសម្អាតដោយប្រើសាប៊ូដែលមានក្លិនស្រាល ក្រោយពេលរួមភេទ។

ពេលសម្អាត អ្នកត្រូវលាយសាប៊ូជាមួយនឹងទឹកក្តៅឧណ្ឌៗ រួចជ្រលក់កន្សែងចូល។ បន្ទាប់មកយកកន្សែងជូតសម្អាតតែផ្នែកខាងក្រៅនៃតំបន់ឯកជនបានហើយ។

ចូលត្រាំទឹក
ការត្រាំនៅក្នុងអាងទឹកក្តៅឧណ្ឌៗ ដោយបន្ថែមប្រេងដូងចំនួនមួយស្លាបព្រា អាចជួយរក្សាស្បែកខាងក្រៅនៃតំបន់ឯកជនឲ្យមានសំណើម។ មិនតែប៉ុណ្ណោះ វាអាចជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគបាក់តេរី ក្នុងតំបន់ឯកជនផងដែរ។

ទទួលទានទឹក
នៅពេលឡើងឋានសួគ៌ រាងកាយនឹងខ្សោះជាតិទឹកតាមរយ:ការបញ្ចេញញើស។ ហេតុនេះ ការបន្ថែមជាតិទឹកបន្ទាប់ពីរួមភេទ អាចជួយផ្តល់សំណើមដល់រាងកាយត្រឡប់មកវិញ ហើយបាក់តេរីក៏ឆាប់បណ្តេញតាមទឹកនោមផងដែរ។

ទទួលទានទឹកដោះគោយ៉ាអួ
ការទទួលនាទឹកដោះគោយ៉ាអួមួយកែវ អាចជួយបំពេញបាក់តេរីមានប្រយោជន៍សម្រាប់រាងកាយ ហើយជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគផ្សិតថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here