រដូវរងាឈានចូលមកដល់ មនុស្សភាគច្រើនតែងតែជួបប្រទះបញ្ហាបបូរមាត់ស្ងួត ហើយប្រេះ។ ប៉ុន្តែ អ្នកមិនចាំបាច់ព្រួបារម្ភទៀតឡើយ ព្រោះមានរូបមន្តធម្មជាតិមួយប្រភេទដែលអាចជួយដោះស្រាយបាន ហើយមិនចាំបាច់ចំណាយច្រើនឡើយ។
វិធីបំបាត់បបូរមាត់ស្ងួតប្រះ
១. ដាក់ត្រាំតែបៃតងមួយកញ្ចប់តូចទៅក្នុងទឹកក្តៅមួយស្របក់។
២. បន្ទាប់មកពូតយកទឹកចេញខ្លះ ទើបយកទៅត្រដុសថ្នមៗលើបបូរមាត់រយ:ពេល ៥នាទី។
៣. អ្នកត្រូវអនុវត្តរៀងរាល់ថ្ងៃ បបូរមាត់នឹងមានសំណើមឡើងវិញ។
វិធីសាស្ត្រមួយនេះអាចជួយព្យាបាលបញ្ហាប្រះបបូរមាត់ រួមទាំងដំបៅដែលបង្កឡើងដោយសារតែការប្រះនេះបានយ៉ាងឆាប់រហ័ស ៕