អាហារ​ដែល​ស្ត្រី​ពពោះ​កូនភ្លោះ​គួរ​ទទួលទាន​រាល់ថ្ងៃ ដើម្បី​ឲ្យ​កូន​មាន​សុខភាព​ល្អ

0
1

ការ​ពរ​ពោះ​កូនភ្លោះ​មិនមែនជា​រឿង​ងាយស្រួល​នោះទេ ព្រោះ​អ្នក​ម្តាយ​ត្រូវ​ទទួលបន្ទុក​ធ្ងន់ ទាំង​ការថែទាំ​សុខភាព និង​ការទទួល​ទាន​របប​អាហារ​ប្រចាំថ្ងៃ។ ប្រសិនបើ​ការផ្តល់​អាហារ​គ្មាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់ នោះ​ការលូតលាស់​របស់​ទារ​ក​ក៏​រង​នូវ​ផលប៉ះពាល់​ដែរ។

Image result for 28 weeks pregnant twins

ហេតុនេះហើយ ស្ត្រី​ដែល​កំពុងតែ​ពរ​ពោះ​កូនភ្លោះ គួរ​គប្បី​បន្ថែម​របប​អាហារល្អៗទាំងនេះ​ជាប្រចាំ៖

ទឹកដោះគោ
ទឹកដោះគោ ជា​ប្រភព​នៃ​ប្រូតេអ៊ីន វីតាមីន និង​កាល់ស្យូម ដែល​អាចជួយ​ដល់​ការអភិវឌ្ឍ​ឆ្អឹង និង​ធ្មេញ​របស់​ទារក។

ត្រី
ប្រសិនបើ​អ្នក​មិនមាន​បញ្ហា​ប្រតិកម្ម​ជាមួយ​ត្រី​ទេ សូម​ទទួលទាន​ត្រី​ឲ្យ​បាន​ច្រើន(ជាពិសេស​ត្រី​សាម៉ុន) ព្រោះ​វា​សម្បូរ​វីតាមីន E ដែលមាន​ប្រយោជន៍​បំផុត​សម្រាប់​កូនភ្លោះ។

ប​ន្លៃ​បៃតង
បន្លែ​បៃតង​ដែល​សម្បូរ​ជាតិ​ដែក អាចជួយ​ជំរុញ​ដល់​ការអភិវឌ្ឍ​នៃ​កោសិកា​ឈាមក្រហម​របស់​កូនភ្លោះ​មិនទាន់​កើត​បាន​យ៉ាង​ល្អ។

ស៊ុត
ស៊ុត សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម និង​សារធាតុ​រ៉ែសំខាន់ៗ ដែល​កូនភ្លោះ​នៅក្នុង​ផ្ទៃ​ត្រូវការ​ជា​ចាំបាច់។

គ្រាប់​ធញ្ញជាតិ
គ្រាប់​ធញ្ញជាតិ​ទាំងអស់ សម្បូរ​វីតាមីន អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា៣ ព្រមទាំង​សារធាតុចិញ្ចឹម​គ្រប់គ្រាន់ សម្រាប់​ម្តាយ និង​កូនភ្លោះ​នៅក្នុង​ផ្ទៃ​របស់​អ្នក។

អាហារ​ទាំងអស់នេះ​មិន​ចំពោះតែ​អ្នកមាន​កូនភ្លោះ​ទេ​ដែល​គួរ​ទទួលទាន សូម្បីតែ​ស្ត្រី​មាន​ផ្ទៃពោះ​ធម្មតា​ក៏​គួរ​ទទួលទាន​ដែរ ព្រោះ​វា​អាចជួយ​ជំរុញ​ដល់​ការអភិវឌ្ឍ​ទារក​ក្នុង​ផ្ទៃ និង​ធ្វើ​ឲ្យ​កូន​កើតមក​មាន​សុខភាព​ល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here