អ្នកជំនាញបានបង្ហាញថា ក្នុងករណីខ្លះដែលក្មេងស្រីទទួលរងឥទ្ធិពលពីជំងឺស្រឡទែន ក៏អាចជួបបញ្ហាគ្មានកូនផងដែរ។ ចំពោះក្មេងប្រុសអាចមានផលវិបាកនៃការរលាកពងស្វាស ហើយក្មេងស្រី អាចមានផលវិបាកនៃការរលាកក្រពេញអូវែ ដែលជាហេតុនាំឲ្យពួកគេគ្មានកូននៅពេលធំឡើយ។
ជារឿយៗ អត្រាផលវិបាកនៃការរលាកក្រពេញអូវែចំពោះក្មេងស្រី គឺទាបជាងក្មេងប្រុសដែលរលាកពងស្វាយ ដូច្នេះកម្រលឺករណីនេះកើតឡើងណាស់ចំពោះមនុស្សស្រី។ អ្នកពុំចាំបាច់ព្រួបារម្ភពេកទេ ដំបូងនៃហានិភ័យនេះច្រើនតែគំរាមកំហែងចំពោះអ្នកជំងឺដែលមិនព្រមព្យាបាល ហើយហានិភ័យទី២ជំងឺស្រឡទែន មានអត្រាផលវិបាកទាប និងផលវិបាកជារឿយៗធ្លាក់លើកុមារដែលមិនដែលមិនត្រូវគេរកឃើញរោគសញ្ញាមុន ឬមិនព្យាបាលបានត្រឹមត្រូវ។
តែទោះបីជាមានផលវិបាកយ៉ាងណាក៏ដោយ ប្រសិនបើកុមារត្រូវបានទទួលការព្យាបាលត្រឹមត្រូវមិនអាចឈានដល់ដំណាក់កាលរលាកពងស្វាស ឬរលាកក្រពេញអូវែ ដែលធ្វើឲ្យអត់កូននោះទេ។ ដូច្នេះ ប្រសិនបើអ្នកសង្កេតឃើញកូនមានជំងឺស្រឡទែន កុំបណ្តោយទុកយូរ ត្រូវនាំកូនទៅមន្ទីពេទ្យធ្វើការព្យាបាលឲ្យបានឆាប់៕