ក្រោយបំពេញកិច្ចការមួយថ្ងៃពេញ រាងកាយត្រូវការពេលសម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បីស្តារថាមពលឡើងវិញ។ ក៏ប៉ុន្តែប្រសិនបើរាងកាយសម្រាកមិនបានគ្រប់គ្រាន់វិញនោះ ច្បាស់ជាមានផលប៉ះពាល់អវិជ្ជមានទាំងសមត្ថភាពរាងកាយ និងស្មារតីជាពុំខាន។
ជាពិសេស អ្នកត្រូវឈប់ធ្វើរឿងមួយចំនួនក្រោយម៉ោង ៩យប់ ដើម្បីការពាររាងកាយពីផលប៉ះពាល់ផ្សេងៗ៖
ស្លៀករឹបតឹងពេក
អ្នកមិនគួរស្លៀករឹបតឹងពេកនៅពេលយប់នោះទេ ព្រោះវាអាចបង្កើនកម្តៅ ធ្វើឲ្យអ្នកគេងមិនលក់ និងដាក់សម្ពាធដល់លំហូរឈាម។ វិធីល្អ អ្នកគួរតែស្លៀកសម្លៀកបំពាក់រលុងៗ ដែលងាយខ្យល់ចេញចូលបានល្អ។
ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច
ក្រោយម៉ោង ៩យប់ ការប៉ះពាល់ជាមួយនឹងពន្លឺពណ៌ខៀវចេញពីឧបករណ៍អេឡិចត្រូនិច អាចរំខានដល់ការគេង មានអារម្មណ៍ធុញថប់ គេងយល់សប្តិច្រើន។ ចំណែកឯផលលំបាក់នៅថ្ងៃបន្ទាប់ គឺងងុយគេង។
ញ៉ាំអាហារពេលយប់
ប្រសិនបើអ្នកចង់គេងលក់ស្រួល ជាពិសេសមិនចង់ឡើងទម្ងន់ គួរតែញ៉ាំអាហារឲ្យបានមុនម៉ោង ៩ រយ:ពេល ១ម៉ោង។ ដូច្នេះរាងកាយនឹងមានពេលវេលាគ្រប់គ្រាន់ក្នុងការរំលាយអាហារ និងដុតបំផ្លាញ់កាឡូរីដែលលើស។
ញ៉ាំទឹកដោះគោ
ការញ៉ាំទឹកដោះគោមុនពេលចូលគេងភ្លាមៗ អាចធ្វើឲ្យពិបាកដល់ប្រព័ន្ធរំលាយអាហារ និងធ្វើឲ្យធ្មេញមានបញ្ហា។ មិនតែប៉ុណ្ណោះទឹកដោះគោមានផ្ទុកជាតិជាតិស្ករ lactose ដែលធ្វើឲ្យស្ទះសរសៃឈាម រួមទាំងគេងឧស្សាហ៍ភ្ញាក់ពាក់កណ្តោយយប់ថែមទៀត។
ញ៉ាំកាហ្វេ ឬជក់បារី
ជាតិកាហ្វេអ៊ីន និងជាតិនីកូទីន អាចធ្វើឲ្យមានបញ្ហាដល់ប្រព័ន្ធប្រសាទ ពន្លឿនចង្វាក់បេះដូង សម្ពាធឈាមឡើងខ្ពស់។ មិនត្រឹមតែប៉ុណ្ណោះ វាអាចធ្វើឲ្យប៉ះពាល់ដល់ការគេងរបស់អ្នកថែមទៀត។
ញ៉ាំទឹកច្រើនពេក
បន្ទាប់ពីម៉ោង ៩យប់ អ្នកមិនគួរទទួលទានទឹកច្រើនពេកនោះទេ ប្រសិនបើអ្នកមិនចង់ងើបចូលបន្ទប់ទឹកញឹកញាប់។ ធ្វើបែបនេះ ដើម្បីការពារមិនឲ្យអាការវិលមុខនៅព្រឹកឡើង ដោយសារតែគុណភាពនៃការគេងមិនបានគ្រប់គ្រាន់៕