អ្នកប្រហែលជាឆ្ងល់ហើយថា តើរោគសញ្ញាមិនស្រួលអ្វីខ្លះដែលត្រូវយកចិត្តទុកដាក់ និងប្រញាប់ទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់? អ្នកត្រូវហ៊ានសួរទៅកាន់គ្រូពេទ្យអំពើចម្ងល់ដែលមាននៅក្នុងចិត្តទាំងអស់ ដើម្បីបញ្ជៀសហានិភ័យផ្សេងៗ ជាពិសេសបើមានរោគសញ្ញាទាំងនេះត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។
១.ហូរឈាមចេញពីទ្វារមាសដូចពេលកំពុងមករដូវ ដោយគ្មានការឈឺចាប់។
២.ហើមមុខ ដៃ កជើងភ្លាម។
៣.ឈឺក្បាលខ្លាំងជាទៀងទាត់។
៤.ភ្នែកឧស្សាហ៍ព្រិល ឬមិនមិនសូវច្បាស់។
៥.បត់ជើងតូចតិចជាងពេលធម្មតា
៦.មានការឈឺចាប់ ឬក្រហាយនៅពេលបត់ជើងតូច។
៧.គ្រុនញាប់ គ្រុនក្តៅ ឬមានអារម្មណ៍មិនស្រួលខ្លួន។
៨.ឈឺដូចគេចាក់ ឬឈឺចាប់ក្នុងពោះ។
៩.នៅសុខៗមានទឹកហូរចេញពីតំបន់ទ្វារមាស។
១០.ចលនារបស់កូនតិចជាងមុន ឬមានការប្តូរចលនារយៈពេលច្រើនជាង ៤ម៉ោង៕