រូបមន្តសម្រករាងតាមបែបធម្មជាតិងាយៗ មួយសប្តាហ៍នឹងទទួលបានផល

0
1

ការទទួលទានអាហារច្រើនតាមចិត្តចង់ ការរស់នៅស្រណុកសុខស្រួលដោយគ្មានបញ្ចេញសកម្មភាពអ្វីសោះ គឺជាកត្តាសំខាន់ដែលធ្វើឲ្យអ្នកងាយនឹងកើតជំងឺធាត់។ នៅពេលអ្នកក្លាយទៅជាមនុស្សធាត់ពេក អ្នក៏ត្រូវប្រឈមនឹងជំងឺច្រើនដែរ។

ដូច្នេះសម្រាប់មនុស្សធាត់ជ្រុល គួរតែចាត់វិធានការសម្រកជាបន្ទាន់ ដោយប្រើរូបមន្តធម្មជាតិងាយៗបំផុត។

ធាតុផ្សំ៖
– ទឹកស្អាត ៨កែវ
– ខ្ញីម៉ត់ ១ស្លាបព្រា
– ត្រសក់ ១ផ្លែ (ហាន់ស្តើងៗ)
– ក្រូចឆ្មារ ១ផ្លែ (ហាន់ជាបន្ទះស្តើង)
– ស្លឹកជីអង្កាមស្រស់ ១២សន្លឹក

របៀបអនុវត្ត៖
១.លាយគ្រឿងផ្សំទាំងអស់ទៅក្នុងក្រឡកែវធំមួយ ហើយក្លាសេក្នុងទូរទឹកកមួយយប់។
២.ក្នុងមួយថ្ងៃទទួលទានឲ្យបាន ៤ ទៅ ៥កែវ (ជាពិសេសរាល់មុនពេលញ៉ាំអាហារ)។

ទទួលទានភេសជ្ជ:នេះជាប្រចាំ មិនត្រឹមតែអាចដុតបំផ្លាញ់ជាតិខ្លាញ់ប៉ុណ្ណោះទេ សូម្បីតែទំហំចង្កេះក៏តូចស្លើមគួរឲ្យស្រឡាញ់ដែរ។ ក្រោយពីអនុវត្តបានមួយសប្តាហ៍ហើយ អ្នកត្រូវផ្អាកមួយសប្តាហ៍សិន ទើបចាប់ផ្តើមអនុវត្តបន្តទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here