នៅត្រីមាសទី៣ ការឃ្លាំមើលចលនាប្រចាំថ្ងៃរបស់ទារក ពិតជាមានសារៈសំខាន់ខ្លាំងដូចជាការប្រើប្រាស់វីតាមីនចម្រុះពេលមានផ្ទៃពោះអញ្ចឹងដែរ។ ប្រសិនបើមានចលនាមិនប្រកក្រីណាមួយដូចជាចលនាចុះខ្សោយ ឬក៏គ្មានចលនាអ្វីសោះ សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ព្រោះទារកអាចកំពុងតែប្រឈមនឹងគ្រោះថ្នាក់។
របៀបតាមដានចលនារបស់ទរក
ពេលវេលាជ្រើសរើសក្នុងការតាមដានចលនារបស់ទារកដ៏ល្អបំផុត គឺបន្ទាប់ពីអាហារសម្រន់។ នៅពេលអ្នកដឹងថាទារកំពុងតែរុករើ ត្រូវគេងចុះ ហើយជើងទាំងពីរផ្អែកលើជញ្ជាំង ឬក៏គេងផ្អៀង។ បន្ទាប់មកយកដៃដាក់ទៅលើក្បាលពោះ និងចាប់រាប់ចលនាទាំងអស់ មិនថាការរមួល ការបង្វិល ការពត់ខ្លួន ឬធាក់ឡើយ។
ដើម្បីប្រាដកជាក់លាក់ អ្នកត្រូវកត់នាទីក្នុងការរាប់ចំនួនចលនា ដែលជាទូទៅការរាប់នោះចំណាយពេលពី ១០ ទៅ ១៥នាទីក្នុងមួយថ្ងៃ។ ចំពោះស្ត្រីដែលលើសទម្ងន់ អាចមានការពិបាកក្នុងការរាប់ចំនួនចលនា ដោយសារតែក្បាលពោះបរស់ពួកគេមានសភាពក្រាស់ដោយខ្លាញ់ច្រើនពេក។